ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ប្រទេស ហ្វីលីពីន បានចេញបញ្ជាឲ្យយោធារបស់ខ្លួន ធ្វើសេចក្តី ប្រកាសក៏ដូចជាអះអាងភាពជាម្ចាស់កម្មសិទ្ធ តំបន់ដ៏ធំមួយ ដែលមានទីតាំងនៅសមុទ្រហ្វីលីពីន ទី កន្លែងដែលនាវាប្រទេសចិន ត្រូវបានគេប្រទះឃើញមកឈ្លបយកការណ៍ កាលពីឆ្នាំកន្លងទៅ ប៉ុន្តែ ការចេញបញ្ជាឲ្យយោធារបស់ខ្លួន ធ្វើសេចក្តី ប្រកាសក៏ដូចជាអះអាងភាពជាម្ចាស់កម្មសិទ្ធ ទៅកាន់ ប្រទេសចិននោះ ត្រូវធ្វើឡើងតាមរយៈពិធិការ ការទូត ដោយមិនត្រូវឲ្យភាគីចិន មានកំហឹង ឬក៏ ប្រឈមមុខដាក់គ្នាជាមួយនឹងរដ្ឋាភិបាលទីក្រុង ប៉េកាំងនោះទេ ។

គូសបញ្ជាក់នៅថ្ងៃច័ន្ទ ដើមសប្តាហ៍ម្សិលមិញនេះ តាមរយៈសន្និសិទសារព័ត៌មាន នៅពេលដែល មានសំនួរចោទសួរពាក់ព័ន្ធ នឹងការប្រទះឃើញនាវាប្រទេសចិន ធ្លាប់បង្ហាញវត្តមាននៅឈូងសមុទ្រ Benham Rise ភាគខាងកើតឆៀងខាងជើង ប្រទេសហ្វីលីពីននោះ លោក Rodrigo បញ្ជាក់ ក្តែងៗឲ្យដឹងថា បញ្ជារបស់ខ្ញុំទៅកាន់យោធានោះគឺថា មន្រ្តីយោធាត្រូវទៅកាន់ទីនោះ (ប្រទេសចិន) រួចប្រាប់ពួកគេដោយផ្ទាល់ និងតាមត្រង់ថា តំបន់ដែនទឹកមួយនេះ គឺជារបស់ពួកយើង ប៉ុន្តែ ត្រូវតែ ប្រាប់ក្នុងន័យមិត្តភាព ។ ប្រធានាធិបតីរូបនេះ គូសបញ្ជាក់ដល់សារព័ត៌មាន AP ឲ្យដឹងថា ប្រទេស របស់លោកពុំមានជម្រើសនោះទេ ប៉ុន្តែ ក្នុងន័យការទូតត្រូវតែធ្វើ ព្រោះថា ខ្ញុំមិនអាចទៅប្រៀប កម្លាំងជាមួយនឹងចិនបាននោះទេ ។

កាលពីពេលកន្លងទៅនេះ រដ្ឋលេខាធិការ ការពារជាតិហ្វីលីពីន Delfin Lorenzana មន្ទិលសង្ស័យ នៃសកម្មភាពនាវាចិន មកឈ្លបយកការណ៍ តាមរយៈការបង្ហាញខ្លួននៅឈូងសមុទ្រ Benham Rise គឺមាននៅអំឡុងខែ កក្កដា ដល់ខែ ធ្នូ ឆ្នាំ ២០១៦ ។ គួររំឮកថា ឈូងសមុទ្រ Benham Rise ដែល រដ្ឋាភិបាលទីក្រុង ម៉ានីល បញ្ជាក់ច្បាស់ថា សំបូរទៅដោយជីវសមុទ្រចំរុះ និងឃ្លាំងត្រីទឹកប្រៃដ៏ មហិមានោះ ត្រូវបានប្រកាសថាជាផ្នែកមួយនៃតំបន់ខ្ពស់រាបបាតប្រទេសហ្វីលីពីន ដោយអង្គការ សហប្រជាជាតិ នៅឆ្នាំ ២០១២ ។ រដ្ឋលេខាធិការការពារជាតិហ្វីលីពីន ដដែលរូបនេះ បន្តឲ្យដឹងថា ប្រធានាធិបតីហ្វីលីពីន Duterte ចេញបញ្ជាឲ្យបង្កើនកម្លាំងនាវាល្បាត នៅក្នុងតំបន់ឈូងសមុទ្រ ខាងលើ ហើយបើអាចត្រូវមានសម្បទាសំណង់ជាក់ស្តែងនៅទីនោះ ដើម្បីឲ្យច្បាស់ថា តំបន់នោះ គឺជារបស់ពួកយើង។

មន្រ្តីផ្លូវការគូសបញ្ជាក់ក្តែងៗឲ្យដឹងថា នាវាចិនមិនត្រឹមតែបើកឆ្លងកាត់នោះទេតែបញ្ឈប់សំចតនាវា នៅទីនោះរយៈពេលយូរ និងជាច្រើនលើកច្រើនសា ដែលជាហេតុនាំឲ្យមានមន្ទិលថា ចិនកំពុងតែ ធ្វើការស៊ើបអង្កេតក្នុងលក្ខខ័ណ្ឌណាមួយ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ