CamNews

អ្នកព័ត៌មាន មកពី១៦ប្រទេស កំពុងយកព័ត៌មាន នៃការដាក់បញ្ចូល ប្រសាទបុរាណខ្មែរ ទៅក្នុងហ្គូហ្គល

សៀមរាប៖ ក្រុមអ្នកសារព័ត៌ជាតិ និងអន្តរជាតិ ប្រមាណជា ៩០នាក់ មកពី១៦ប្រទេសផ្សេងៗគ្នា កំពុងជួបជុំគ្នា លើទឹកដីអង្គរដ៏ល្បាញល្បី ដើម្បីតាមដានពីការដាក់បញ្ចូលប្រសាទបុរាណរបស់ខ្មែរ១០០ប្រាសាទ ទៅក្នុងទំព័រ ស្ទ្រីតវីយូ (Street View ) និងទំព័រវិទ្យាស្ថានចងក្រងវ្បធម៌ (Google Culture Institute)។

អ្នកព័ត៌មានដែលមកពីតាមបណ្តាស្ថាប័នល្បីក្នុងប្រទេសអាម៉េរិក តំបន់អឺរ៉ុប និងអាស៊ី-ប៉ាស៊ី នៅព្រឹកថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០១៤ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងព្រឹត្តិការណ៍ នៃការដាក់បង្ហាញប្រាសាទរបស់ខ្មែរនៅក្នុងទំ ព័រដ៏លើពិភពលោករបស់ហ្គូហ្គល (Google)។

បន្ទាប់ពីបញ្ចប់បទបង្ហាញពីដំណើរ នៃការដាក់បញ្ចូលប្រសាទបុរាណរបស់ខ្មែរទៅក្នុងទំព័រស្ទ្រីតវីយូ (Street View ) និងទំព័រវិទ្យាស្ថានចងក្រងវ្បធម៌ (Google Culture Institute) ហើយនោះ អ្នកជំនាញរបស់ហ្គូហ្គល បាន នាំអ្នកព័ត៌មានទាំងអស់ទៅទស្សនាប្រសាទនានាក្នុងតំបន់អង្គរ ដើម្បីទស្សនារូបប្រសាទ ដែលបានដាក់បញ្ចូល ទៅស្ទ្រីតវីយូ និងតំបន់ជាច្រើនផ្សេងទៀត។

បើតាមអ្នករៀបចំកម្មវិធី បានថ្លែងឲ្យដឹងថា ការអញ្ជើញក្រុមអ្នកព័ត៌មានអន្តរជាតិមកយកព័ត៌មានពីការដាក់ បញ្ចូលប្រាសាទទៅក្នុងទំព័ររបស់ហ្គូហ្គលនេះ ក្នុងបំណងឲ្យអ្នកព័ត៌មានទាំងអស់នោះ បានផ្សព្វផ្សាយនូវដំណឹង ដ៏ពិសេសទៅកាន់មនុស្សជាតិនៅលើពិភពលោក។ ហ្គូហ្គល បានចាត់ទុកព្រឹត្តិការណ៍ ដែលខ្លួនរៀបចំឡើងនៅថ្ងៃ ទី០៣ ខែមេសា នេះ ជារង្វាន់សម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

សូមបញ្ជាក់ថា ការបញ្ចូលប្រសាទបុរាណរបស់ខ្មែរនៅខេត្តសៀមរាប ទៅក្នុងទំព័រ ស្ទ្រីតវីយូ (Street View ) និងទំព័រវិទ្យាស្ថានចងក្រងវ្បធម៌ (Google Culture Institute) នឹងធ្វើឲ្យប្រជាពលរដ្ឋនៅលើពិភពកាន់តែងាយស្រួលក្នុងការស្វែងយល់ និងរុករកប្រសាទរបស់ខ្មែរ ហើយក៏ជាផ្នែកមួយជួយប្រជាពលរដ្ឋទាំងនោះបានដឹងកាន់តែច្បាស់ ពីប្រាសាទរបស់ខ្មែរ។ វាក៏ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល