(ភ្នំពេញ)៖ ស្រ្តីម្នាក់ដែលមាន វិបត្តិផ្លូវចិត្តនោះ បានប៉ងលោតទឹកសម្លាប់ខ្លួន ពីលើស្ពាន ជ្រោយចង្វារ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ ប៉ុន្តែការចង់បញ្ចប់ជីវិតរបស់នាង មិនបានសម្រេចនោះឡើយ ដោយសារតែកម្លាំងនគរបាល យាមកាមប្រចាំការ នៅគល់ស្ពានត្រើយខាងលិច ចេញជួយអន្តរាគមន៍ទាន់។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ស្រ្តីរូបនេះមានឈ្មោះ រ៉ា យុន អាយុ២៤ឆ្នាំ បម្រើការងារនៅតាម Mart បច្ចុប្បន្ន ស្នាក់នៅជាមួយប្តី ស្ថិតនៅក្បែរកាំកូស៊ីតធី ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅភូមិ៣ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ មន្រ្តីនគរបាល ដែលបានយាមកាម នៅត្រើយខាងលិច បានប្រាប់ថា មុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះ បានដើរសំដៅទៅលើស្ពាន ពេលនោះ ដោយមានការសង្ស័យ ក៏ចេញទៅសួរនាំ រហូតឃាត់ខ្លួនតែម្តង។

យ៉ាងណាក៏ដោយ ស្រ្តីរូបនេះ មិនទាន់បានប្រាប់ ពីមូលហេតុដែលនាំឲ្យចង់បញ្ចប់ ជីវិតនោះឡើយ។ ប៉ុន្តែលោក អម រូស បងប្រុសបង្កើត របស់ស្រ្តីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំនាងប៉ងលោតទឹកសម្លាប់ខ្លួនយ៉ាងដូច្នេះ មូលហេតុមកពីមានជម្លោះ ជាមួយប្តីរបស់ខ្លួន គឺរឿងប្រច័ណ្ឌ។ ក្រោយបញ្ចប់ការសួរនាំ សមត្ថកិច្ចបានហៅបងប្អូន មកទទួលយកត្រឡប់ទៅវិញ និងណែនាំ កុំធ្វើបែបនេះនៅពេលលើកក្រោយ៕

<object width="500" height="300" data="http://www.youtube.com/v/4u-czCTkV-w&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/4u-czCTkV-w&rel=1" /></object>

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី