អង្គការសហប្រជាជាតិ បានចេញនូវសេចក្ដីអំពាវនាវដ៏កម្រមួយ ដើម្បីបញ្ឈប់ការលក់អាវុធឱ្យមីយ៉ាន់ម៉ា ដើម្បីឆ្លើយតបនឹងរដ្ឋប្រហារយោធាប្រកបដោយហិង្សារ នៅឆ្នាំនេះ ។ មហាសន្និបាតរបស់អង្គការសហប្រជាជាតិ បានអនុម័តនូវសេចក្ដីសម្រេចដំណោះស្រាយមួយ ដោយធ្វើការថ្កោលទោសក្រុមប្រឹក្សាយោធា ដែលផ្ដួលរលំរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសនេះ កាលពីខែកុម្ភៈ ។

ទន្ទឹមនឹងនេះដែល អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការដោះលែងអ្នកទោសនយោបាយ មេដឹកនាំជាប់ឆ្នោតអ្នកស្រី អ៊ុង សានស៊ូជី និងអំពាវនាវឱ្យបញ្ចប់រាល់អំពើហិង្សារ លើបាតុករស្លូតត្រង់ ។ ខណៈដែលសេចក្ដីអំពាវនាវនេះ មិនជាប់កាតព្វកិច្ចផ្លូវច្បាប់ ដំណោះស្រាយនេះ មានគោលដៅជាសំខាន់ផ្នែកនយោបាយប៉ុណ្ណោះ ។

លោក Christine Schraner Burgener ប្រេសិតពិសេសរបស់អង្គការ UN បានថ្លែងប្រាប់មហាសន្និបាតកំពូលនេះថា៖ “ហានិភ័យនៃការកើតសង្រ្គាមស៊ីវិលទ្រង់ទ្រាយធំ គឺជាការពិត” ។ ពេលវេលា គឺជាលក្ខខណ្ឌសំខាន់បំផុត ។ ឱកាស ក្នុងការផ្ដាស់ប្ដូរ ការកាន់កាប់អំណាចរបស់យោធា គឺតូចចង្អួតខ្លាំងណាស់” ។

សេចក្ដីសម្រេចដំណោះស្រាយនេះ ត្រូវបានគាំទ្រដោយ ១១៩ ប្រទេស ដោយប្រទេស ប៊ែលឡារ៉ូស គឺជាប្រទេសតែមួយគត់ ដែលបោះឆ្នោតប្រឆាំងនឹងសេចក្ដីសម្រេចដំណោះស្រាយនេះ ។ ៣៦ ប្រទេសផ្សេងទៀត បានធ្វើអនុប្បវាទ រួមទាំងប្រទេសរ៉ុស្ស៊ី និងចិន ដែលជាប្រទេសផ្គត់ផ្គង់សព្វាវុធពីរដ៏ធំបំផុត ដល់យោធាមីយ៉ាន់ម៉ា ។

ប្រទេសធ្វើអនុប្បវាទមួយចំនួនទៀត បាននិយាយថា វិបត្ដិនេះ គឺជាបញ្ហាផ្ទៃក្នុងសម្រាប់ប្រទេសមីយ៉ាន់ម៉ា ខណៈដែលប្រទេសដទៃទៀតនិយាយថា សេចក្ដីសម្រេចដំណោះស្រាយនេះ មិនបានបញ្ចេញអំពីការបង្រ្កាបរបស់យោធាដ៏សាហាវយង់ឃ្នងលើប្រជាជនមូស្ល៊ីមរូហ៊ីងយ៉ា កាលពី ៤ ឆ្នាំមុននោះទេ ដែលបង្ខំប្រជាជនជិត ១ លាននាក់ត្រូវភៀសខ្លួនពីប្រទេស ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC