ព័ត៌មានអន្តរជាតិ ៖ អំឡុងថ្ងៃពុធនេះ ក្រោយពីបានដកស្រង់ សេចក្តីថ្លែងការណ៍ ពីរដ្ឋមន្រ្តីក្រសួងសា ធារណការណ៍ និង ដឹកជញ្ជូន ប្រទេស ម៉ាឡេស៊ី លោក Liow Tiong Lai ទំព័រសារព័ត៌មានរដ្ឋចិនស៊ិន ហួរបានចេញផ្សាយ សម្រង់ អត្ថបទសារព័ត៌មានអោយដឹងថា ក្រុមអ្នកសង្កេតការណ៍ អន្តរជាតិដែល មានប្រមុខជាជនជាតិហូឡង់ បានសម្រេចប្រគល់ ប្រអប់ខ្មៅ MH17 ទៅ សាខានាយកដ្ឋានតាមដាន ស៊ើបអង្កេតគ្រោះថ្នាក់ដែនអាកាស ចក្រភពអង់គ្លេស UK Air Accidents Investigation Branch AAIB សម្រាប់ធ្វើការវិភាគ ដើម្បីរកមូលហេតុ ពិតហើយ ។

បន្ថែមពីលើនេះ ប្រមុខរដ្ឋដដែលរូបនេះ បានគូសបញ្ជាក់បន្តអោយដឹងថា វាគឺជានិតិវិធី សាមញ្ញមួយ ក្នុងការបញ្ជូនប្រអប់ខ្មៅទៅកាន់មន្ទីរពិសោធន៍ ដែលនៅជិតបំផុត ក្រោយពីអនុញ្ញាត ដោយសមាគម អាកាសចរណ៍ស៊ីវិលអន្តរជាតិ ។

លោក Liow បញ្ជាក់យ៉ាងច្បាស់អោយដឹងថា ប្រអប់ខ្មៅ យន្តហោះម៉ាឡេស៊ីខាងលើនឹងត្រូវបញ្ជូនទៅ មន្ទីរពិសោធន៍ ចក្រភពអង់គ្លេស ដោយនៅក្នុងនោះ នឹងមានការហែហម ជាមួយនឹង ក្រុមអ្នកសង្កេត ការណ៍ អន្តរជាតិ និងអ្នកជំនាញ មកពីប្រទេស ម៉ាឡេស៊ី ដូចគ្នាដែរ ។

គួរបញ្ជាក់ថា យន្តហោះ ដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ខាងលើនេះ បានជួប នឹងឧបទ្ទេវហេតុ ធ្លាក់និងផ្ទុុះឆេះ កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ ដោយនៅក្នុងនោះ បានសម្លាប់ មនុស្សទាំងអស់ ២៩៨ នាក់ គ្មាននរណាម្នាក់ មាន ឱកាសរស់រានមានជីវិតនោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ