(អាមេរិក)៖ តារាចម្រៀងវ័យ២២ឆ្នាំ លោក Justin Bieber និងនាង Sofia Richie ដែលទើបតែកសាងទំនាក់ទំនងគ្នា យ៉ាងស្អិតល្មួត មួយរយៈពេលមកនេះ ពោលគឺមានត្រឹមតែមួយខែប៉ុណ្ណោះ ស្នេហារបស់អ្នកទាំងពីរ បានឈានដល់ផ្លូវបំបែកទៅហើយ ព្រោះមហាជនសង្កេតឃើញថា ពួកគេលែងបណ្តើរគ្នា ទៅណាមកណាចេញមុខ ជាផ្លូវការទៀតហើយ។

កន្លងមក រឿងរ៉ាវស្នេហា របស់តារាចម្រៀង Justin និងតារាស្រីវ័យ១៨ឆ្នាំ Sofia បានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីអ្នកទាំងពីរបណ្តើរគ្នា ទៅណាមកណា និងបញ្ចេញរូបភាពស្រើបស្រាលពេក នៅលើបណ្តាញសង្គម រហូតដល់នាង Selena Gomez អតីតសង្សារ ចេញមកវាយប្រហារ សង្គ្រាមពាក្យសម្តីជាមួយគ្នា យ៉ាងតឹងតែង។

ការសម្រេចចិត្តចែកផ្លូវគ្នានេះ ត្រូវបានមជ្ឈដ្ឋាននានាយល់ថា មកពីនាង Sofia ដែលជាកូនស្រីតន្ត្រីករ Lionel Richie ប្រកាសពីទំនាក់ទំនងពិសេស របស់ពួកគេ ហើយកាលពីថ្មីនេះ Justin ក៏ធ្លាប់ប្រកាសបិទ Instagram របស់ខ្លួន នៅពេលមានមនុស្សជាច្រើន បញ្ចេញមតិស្អប់ Sofia កាន់តែខ្លាំង និងសំណូមពរកុំឲ្យមានបញ្ហានេះ កើតឡើងទៀត ធ្វើឲ្យអតីតគូស្នេហ៍នាង Selena Gomez ចេញមុខរិះគន់ បន្ថែមតែម្តង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង