(អារ៉ាប៊ីសាអូឌីត)៖ ពិធីរៀបការមួយ នៅអារ៉ាប៊ីសាអូឌីត បានបញ្ចប់ទៅយ៉ាងឆាប់រហ័ស គ្រាន់តែទើបនឹងបានប្រារព្ធឡើង បានត្រឹមតែពីរម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូនក្រមុំធ្វើខុស ការព្រមព្រៀង ដែលនាងបានសន្យា ជាមួយអនាគតស្វាមី មុនពេលរៀបការ។

សមាជិកគ្រួសារ ខាងកូនក្រមុំនិយាយថា ប្តីប្រពន្ធថ្មោងថ្មី ដែលទើបនឹង រៀបការនេះធ្លាប់ សន្យានឹងគ្នាមុនពេលការថា មិនឲ្យអ្នកណាចែករំលែករូបថត នៅលើ Snapchat, Twitter ឬក៏ Instagram ឡើយ ស្រាប់តែនារីជាកូនក្រមុំ មិនរក្សាពាក្យសន្យា រួចបង្ហោះរូបថតអាពាហ៍ពិពាហ៍ នៅលើ Snapchat ធ្វើឲ្យកូនកំលោះដឹងភ្លាម ក៏ដាក់ពាក្យប្តឹងសុំលែងតែម្តង ដោយសំអាងលើហេតុផលក្បត់សន្យា ខាងលើនោះ។

ក្រុមគ្រួសារខាងកូនក្រមុំ ផ្ទុះកំហឹង ព្រោះតែយល់ថា កូនកំលោះហាក់មិនមានហេតុផលសោះ គ្រាន់តែរឿងប៉ុណ្ណឹង ហ៊ានដាក់ពាក្យប្តឹងលែងលះ ខណៈមិនទាន់រៀបការ បានមួយថ្ងៃផង ប៉ុន្តែខាងប្រុសយល់ព្រម តាមការសម្រេចចិត្តរបស់កូនកំលោះ ដោយលើកឡើងថា នារីដែលមិនគោរពពាក្យសន្យា បែបនេះគឺក្បត់ទំនុកចិត្ត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង