CamNews

កញ្ញាឯក Nikon ចំណាត់​ថ្នាក់​លេខ​២ ឆឹង មុនី​នាថ ម្តាយ​ជំរុញ​ឲ្យ​ចូល ប្រឡូក​ក្នុង​សិល្បៈ

ភ្នំពេញៈ ស្រីស្រស់សម្បុរស រូបល្អសោភាជាពន្លកថ្មី បោះជំហានចូលប្រឡូក ក្នុងវិស័យសិល្បៈ
តាមរយៈការប្រលង កញ្ញាឯក Nikon កញ្ញា ឆឹង មុនីនាថ បានប្រាប់ឲ្យដឹងថា មូលហេតុដែលនាង
ដាក់ពាក្យប្រឡង និងទទួលបានជោគជ័យ ក្លាយជាកញ្ញាឯកនេះ គឺដោយសារតែម្តាយ និង ក្រុម
គ្រួសាររបស់នាង មានចិត្តស្រលាញ់សិល្បៈ ដោយបានជំរុញ និងលើកទឹកចិត្តនាងឲ្យចូលប្រកួត
ទើបបានទទួលជ័យលាភីបែបនេះ។

ម្តាយរបស់ស្រីស្រស់ រាងខ្ពស់ស្រឡះ កញ្ញា ឆឹង មុនីនាថ ដែលជាកញ្ញាឯក ចំណាត់ថ្នាក់លេខ២
ក្នុងការប្រកួតកញ្ញាឯក Nikon នៅស្ថានីយទូរទស្សន៍ ស៊ីធីអ៉ីន ដែលបានបញ្ចប់ទៅថ្មីៗនេះ បាន
ប្រាប់ Looking TODAY ឲ្យដឹងថា កូនស្រីរបស់គាត់ (មុនីនាថ) ថ្មីៗនេះ ទើបតែបញ្ចប់ការប្រកួត
កញ្ញាឯក ឲ្យក្រុមហ៊ុន Nikon ដោយកូនស្រីគាត់ បានជាប់ចំណាត់ថ្នាក់លេខ២។ ការប្រកួតនេះ គឺ
មានភាពសុក្រឹត្យ យុតិ្តធម៌ណាស់ ហើយអ្នកស្រី ពិតជាសប្បាយចិត្ត និងរំភើបខ្លាំងណាស់ នៅ
ពេលដែលលទ្ធផលចេញមកថា កូនគាត់បានជាប់ជ័យលាភីបែបនេះ។

អ្នកស្រីបានប្រាប់ឲ្យដឹងទៀតថា "មូលហេតុដែលកូនស្រីខ្ញុំ ចូលប្រកួតនោះ គឺដោយសារតែខ្ញុំជា
ម្តាយ និងក្រុមគ្រួសារជួយជំរុញ និងលើកទឹកចិត្តកូន ឲ្យចូលប្រកួត ព្រោះឃើញកូនស្រី មាន
និស្ស័យចូលចិត្តសិល្បៈ តាំងពីក្មេងមកម្ល៉េះដល់ពេលដឹងថា ខាងក្រុមហ៊ុន Nikon បើកការប្រកួត
ជ្រើសរើសកញ្ញាឯក ក៏ឲ្យកូនចូលប្រកួតសាកមើល តែលទ្ធផល គឺកូនរបស់ខ្ញុំបានទទួលជោគជ័យ
លេខ២នេះឯង "។

ម្តាយរបស់ មុនីនាថ បានប្រាប់ឲ្យដឹងថា កូនរបស់គាត់ទើបតែបញ្ចប់ការប្រកួត កាលពីចុងខែមេសា
ឆ្នាំ២០១៣នេះ ក្នុងនាមអ្នកស្រីជាម្តាយ គឺពិតជាសប្បាយចិត្តណាស់នៅពេលដែលឃើញកូនទទួល
បានជោគជ័យ ព្រោះថាអ្នកស្រីក៏មានចិត្តស្រលាញ់សិល្បៈ តាំងពីក្មេងដែរ ។ តែដោយសារតែមិន
មាន ឱកាសក្នុងការចូលប្រឡូក លុះដល់ពេលមានកូន ឃើញកូនស្រលាញ់ ចូលចិត្តក៏ជួយ ជាកំ
លាំងចិត្តឲ្យ កូនចូលប្រឡូកសិល្បៈ ដោយសារតែមិនចង់ឲ្យកូន ស្តាយក្រោយនិងបាត់បង់ឱកាស
ល្អ សាងកេរ្តិ៍ឈ្មោះនោះទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល