CamNews

គុន រៀមរតនៈ ៖ «ជាតិ​មុន​ខ្ញុំ​បាន​សាង​បាប​កម្ម​អ្វី​ខ្លះ បាន​​ជា​​ជាតិ​​នេះ ខ្ញុំ​ជួប​តែ​រឿង​និ​រាស

(ភ្នំពេញ)៖ តារាសម្តែងប្រុសមានឈ្មោះ ល្បីគួរសម ក្នុងវិស័យសិល្បៈ លោក គុន រៀមរតនៈ កំពុង​ជួបទុក្ខធំ សោកសៅ ក្នុងគ្រួសារ ខណៈលោកយាយជាទីស្រឡាញ់ របស់តារាប្រុសរូបនេះ​ បានទ​ទួលមរណៈភាព ចាកចោលលោក នឹងកូនចៅដោយគ្មានថ្ងៃវិលត្រឡប់វិញ នោះឡើយ។

នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់តារាសម្តែងលោក គុន រៀមរតនៈ កាលពី​ប៉ុ​ន្មា​នម៉ោងមុននេះបានសរសេរបង្ហោះ ភ្ជាប់ជាមួយរូបភាព នៃការដង្ហែសពជាច្រើនសន្លឹក ហើយ​បញ្ជាក់ថា «ជូនដំណើរលោក​យាយថ្ងៃចុងក្រោយ...។ លោកកយាយទៅចោលចៅហើយ ទៅគ្មានថ្ងៃត្រឡប់ ជាតិមុនខ្ញុំបានសាងបាបកម្មអ្វីខ្លះ បានជាជាតិនេះ ខ្ញុំជួបតែរឿងនិរាសព្រាត់ប្រា​ស មិនចេះចប់មិនចេះហើយ សោះអ៉ីចឹង?? ​»។

តារាប្រុសដែលភាគច្រើន គ្រងតំណែងជាតួភេទទី៣ លោក គុន រៀមរតនៈ បានបន្តថា «មច្ចុរាជសូមអ្នកប្រណីដល់ខ្ញុំខ្លះផង លោកឪពុក អ្នកម្តាយ បងប្រុសខ្ញុំ លោកតា លោកយាយ ទាំងខាងពុក នឹងខាងម៉ែ ពូ និង​ម្តាយធំខាងម៉ែ អ្នកបានឆក់យកជីវិតពួកគាត់​ ទៅអស់ហើយ ទាំងអ្នកខ្លះ​នៅវ័យក្មេងៗនៅឡើយ។ តទៅទៀត សូមអ្នកមេត្តាដល់ជីវិតកំព្រីកំព្រា ក្រលំបាកម្នាក់នេះ​រស់​បានសុខចប់ចុង​ចប់ដើម ដូចគេឯងផងចុះ!»។

បន្ថែមពីលើនេះ តារាប្រុសលោក គុន រៀមរតនៈ បានឲ្យដឹងថា ក្រោយពីទទួលដំណឹង នៃម​រ​ណៈភាពលោកយាយភ្លាម លោកក៏បានចេញដំណើររទាំងយប់ ឆ្ពោះទៅស្រុកកំណើត ដើម្បីចូ​លរួមពិធីបុណ្យបូជាសព លោកកយាយ ដែលគាត់ត្រូវជាយាយបង្កើតខាងម្តាយ ហើយសពគាត់​គឺ​ត្រូវបូជានៅព្រឹកម៉ោង៨ ថ្ងៃនេះ។

ជាមួយគ្នានេះ​លោក គុន រៀមរតនៈ ក៏បានបន្ថែមថា «ខ្ញុំសូមគោរពថ្លែងអំណរអគុណ យ៉ាងជ្រាលជ្រៅផងដែរ ចំពោះទឹកចិត្តដ៏ជ្រះថ្លា​របស់ពុកម៉ែ បង ប្អូន មិត្តភក្តិទាំងអស់ ដែលបានផ្តល់ការរាប់អាន ចូលចិត្តអាណិតស្រឡាញ់ ចូលរួម​បុណ្យសពលោក​យាយខ្ញុំជាបណ្តើៗ ចាប់ទាំងពីព្រឹកថ្ងៃទី២៤មកនោះ»៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង