និយាយដើមអតីតប្រធាន សួរនាំអំពីប្រាក់ខែ ឬបដិសេធមិនហូបអាហារថ្ងៃត្រង់ជាមួយមិត្តរួមការងារ នឹងធ្វើឱ្យការងាររបស់អ្នក ពិបាកនឹងដំណើរការដោយរលូន។ ខាងក្រោមនេះ គឺជាប្រការទាំងឡាយដែលអ្នកមិនគួរនិយាយ នៅថ្ងៃដំបូងនៃការបំពេញការងាររបស់អ្នក។

១. “នៅក្នុងការងារពីមុនរបស់ខ្ញុំ គឺ…”

Rosalinda Oropeza Randall អ្នកជំនាញការផ្នែកស្រាវជ្រាវអំពីច្បាប់ទម្លាប់សុជីវធម៌ និងជាម្ចាស់សៀវភៅ Don't Burp in the Boardroom (កុំភើក្នុងបន្ទប់ប្រជុំ) លើកឡើងថា គួរតែចាប់ផ្ដើមការងារថ្មីជាមួយនឹងថាមពលទាំងអស់របស់ខ្លួន ប៉ុន្តែ ចូរចាំថា ត្រូវតែដាក់ខ្លួនតាមដែលអាចធ្វើបាន។ អ្នកស្រី Randall ថ្លែងថា “ចូរកុំសំដែងឱ្យគេឃើញថា អ្នកចេះគ្រប់យ៉ាង”។

២. “ពេលណាទើបខ្ញុំត្រូវបានដំឡើងប្រាក់ខែ”

Randall ឱ្យដឹងថា ៖ “ជំនួសឱ្យការសួរអំពីរឿងប្រាក់ខែ ចូរសួរមើលថាតើត្រូវធ្វើបែបណាដើម្បីបានបន្តធ្វើការ បន្ទាប់ពីសាកល្បងការងារ ៣ខែ?”។

៣. “ឱ! ថ្ងៃសៅរ៍ ខ្ញុំត្រូវឆាប់ទៅផ្ទះ”

បើសិនអ្នកនិយាយពាក្យឃ្លានេះ វានឹងបង្ហាញថា អ្នកខ្វះការគោរពចំពោះមិត្តរួមការងារ ព្រោះថា ពួកគេចង់ឱ្យអ្នកធ្វើការដោយសប្បាយ និងត្រៀមខ្លួនជាស្រេចក្នុងការរៀនធ្វើការពីបុគ្គលិកចាស់ៗ។

៤. “ខ្ញុំគួរលេង និងមិនគួរលេងជាមួយអ្នកណា?”

ឃ្លាខាងលើនេះ មិនខុសពីការបបួលមិត្តរួមការងារ ឱ្យអង្គុយនិយាយដើមគ្នា។ Randall ថ្លែងថា ឃ្លាងខាងលើនេះនឹងសម្លាប់ការងាររបស់អ្នក។ អ្នកគួរតែរកឱកាសនិយាយគ្នាលេងខ្លះៗជាមួយបុគ្គលិកទាំងឡាយ ហើយវាយតម្លៃពួកគេក្នុងចិត្តរបស់អ្នកដោយខ្លួនអ្នកផ្ទាល់។

៥. “ខ្ញុំឮគេនិយាយថា … តើពិតមែនដូច្នេះឬអត់?”

អ្នកប្រហែលជាមិនចង់ក្លាយជាអ្នកនាំរឿងនោះទេ ពិសេសគឺនៅក្នុងថ្ងៃដំបូងនៃការចូលធ្វើការរបស់អ្នក។ ចូរចៀសវាងការនិយាយ ឬនាំរឿងចចាមអារ៉ាមក្នុងក្រុមហ៊ុន អំពីមិត្តរួមការងារ ឬថ្នាក់ដឹកនាំមុនៗ។

៦. “ការជប់លៀងនៅក្នុងថ្ងៃបុណ្យរបស់ក្រុមហ៊ុន យ៉ាងណាដែរ? តើយើងនឹងទទួលបានរង្វាន់ដែរអត់?”

Randall លើកឡើងថា ៖ “អ្នកគួរតែរង់ចាំ និងចូលរួមឱកាសនោះដោយខ្លួនឯង”។

៧. “អតិតប្រធានរបស់ខ្ញុំ មិនចេះអ្វីទាំងអស់”

បើទោះជាអតីតប្រធានក្រុមរបស់អ្នក មិនឆ្លាត ប៉ុន្តែ សំដីខាងលើនឹងមិនត្រូវបានទទួលស្វាគមន៍នោះទេ។ ការនិយាយបែបនេះនឹងនាំឱ្យគេវាយតម្លៃមិនល្អចំពោះអ្នក។

៨. “ខ្ញុំហត់នឿយណាស់ហើយ”

ការបំពេញការងារប្រកបដោយថាមពលគឺជារឿងសំខាន់។ នៅក្នុងថ្ងៃធ្វើការដំបូង ឥរិយាបទ និងការបំពេញការងាររបស់អ្នក អាចនឹងត្រូវគេមើលឃើញដោយងារ ដូច្នេះ ចូរកុំសំដែងឱ្យគេឃើញអំពីទឹកចិត្តពិតរបស់អ្នក។

៩. “ទេ អរគុណ។ ថ្ងៃនេះ ខ្ញុំមានអាហារថ្ងៃត្រង់ហើយ”

ការបដិសេធនូវឱកាសហូបអាហារថ្ងៃត្រង់ជាមួយមិត្តរួមការងារ ក៏ដូចជាមេរបស់អ្នក នឹងធ្វើឱ្យអ្នកក្លាយជាមនុស្សឯកោ បើទោះជាអ្នកពិតជាមានអាហារត្រៀមទុកនៅថ្ងៃនោះក៏ដោយ។

១០. “ខ្ញុំគិតថា…”

បើតាមបទពិសោធ ឃ្លាដែលអ្នកត្រូវនិយាយក្នុងថ្ងៃបំពេញការងារដំបូង គឺគួរតែជាសំនួរ និងមិនគួរបញ្ចេញមតិ លើកលែងតែអ្នកត្រូវគេសួរ។ ប៉ុន្តែ ល្អបំផុតគួរតែរក្សាមតិរបស់ខ្លួននៅក្នុងចិត្ត ហើយចាំមើលថា តើមានអ្នកណានិយាយដល់បញ្ហានោះមុនអ្នកដែរឬអត់៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ businessinsider