កំពត៖ ចោរលួចរថយន្ត ២នាក់ ត្រូវបានកម្លាំងនគរបាលក្រុងកំពត ឃាត់ខ្លួន រួមនិងវត្ថុតាងផង នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ ចំណុចផ្លូវទំនប់ ប្រឡាយទឹក ស្ថិតក្នុងភូមិព្រៃត្នោត ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត ខណៈរថយន្ត១គ្រឿង
ជាប់ផុងទៅមុខលែងរួចនោះ។

មន្ត្រីនគរបាលក្រុងកំពត បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា៖ ជនសង្ស័យ ជាចោរលួចរថយន្ត ទាំងពីរ: ទី១-ឈ្មោះ អ៊ាប មូនីកា ហៅវ៉ា សុភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងរថយន្ត រស់នៅភូមិបឹងទំពូន សង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២-ឈ្មោះស៊ឹម គីមស៊ុក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកបើកឡាន រស់នៅភូមិទួលទំពូង២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រថយន្តសាមយ៉ុងកូរ៉េ ២គ្រឿង ដែលកម្លាំងរឹបអូសបានពីជនសង្ស័យ ទី១-ម៉ាកសាមយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A -3143 មានម្ចាស់កម្មសិទ្ធិឈ្មោះចាន់ រ៉ង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅផ្សារត្រពាំងឈូក រាជធានីភ្នំពេញ និងទី២-
រថយន្តសាមយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-9735 មានម្ចាស់កម្មសិទ្ធិ ឈ្មោះ ជាវ រតនា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលដដែល បន្តទៀតថា៖ នៅវេលាម៉ោង១០និង២០នាទីព្រឹក នៃថ្ងៃដដែល កម្លាំងជំនាញ របស់អធិការដ្ឋានក្រុងកំពត បានទទួលបញ្ជាពីលោក ឧត្តមសេនីយ៍ត្រីម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរង និងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពតថា មានជនល្មើស លួចរថយន្តសាមយ៉ុង ពីភ្នំពេញ ឆ្ពោះមកកំពត ខណៈនោះ កម្លាំងនគរបាល
ក្រុង បញ្ជាផ្ទាល់ដោយលោក ងឹម វ៉េត អធិការនគរបាលក្រុងកំពត បានចេញស្ទាក់ ឃាត់បទល្មើសខាងលើ បានដោយជោគជ័យ។ ម្យ៉ាងទៀត ការបង្ក្រាបបទល្មើស ទទួលបានលទ្ធផលបែបនេះ អាស្រ័យដោយ មានការសហការ ពីម្ចាស់រថយន្ត ឈ្មោះជាវ រតនា ដែលរថយន្តរបស់
ខ្លួន សាមយ៉ុង មានស្លាកលេខ ភ្នំពេញ 2X -9735 មានបំពាក់ប្រព័ន្ធ GPS ដោយឡែករថយន្តរបស់ឈ្មោះចាន់ រ៉ង វិញ ក្រោយដែលចោរលួចរួចហើយ បានប្តូរស្លាកលេខរថយន្តរបស់ខ្លួន គឺលេខរថយន្តពិតប្រាកដ ភ្នំពេញ 2Q -5804 មិនមែនស្លាកលេខ ភ្នំពេញ 2A -3143 ដែលកំ ពុងបំពាក់នេះទេ ហើយរថយន្តសាមយ៉ុងមួយនេះ ក្រោយពីម្ចាស់ដឹងថាបាត់រថយន្តរបស់ខ្លួន នៅវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាត្រហើយ ម្ចាស់រថយន្ត ក៏បានហៅប្អូនប្រុសរបស់ខ្លួនម្នាក់ទៀត ជួយដើរស្វែងរករថយន្តទាំងយប់ផងដែរ ក្រោយពីបានដើររក ក៏ប្រទះឃើញរថយន្តមួយនេះ នៅចំណុចរង្វង់មូល (ខាំ ឃូល ស៊ី ធី) រាជធានីភ្នំពេញ ដែលចោរកំពុងបើកបរ ហើយ
ម្ចាស់រថយន្ត និងប្អូនក៏បើកម៉ូតូទៅឃាំងពីមុខរថយន្ត ហើយឈានទៅធ្វើការបន្ទុះសារ៉ាយ ដណ្តើមរថយន្តគ្នា តែត្រូវខាងចោរធាក់ចេញពីរថយន្ត ហើយចោរ ក៏បើកបរបន្តទៅមុខទៀត។

ប្រភពពីម្ចាស់រថយន្តឈ្មោះ ចាន់ រ៉ង និយាយថា រថយន្តរបស់ខ្លួន បានបាត់ចន្លោះពីម៉ោង ១ដល់ម៉ោង១និង៣០នាទី រំលងអធ្រាត្រ រីឯរថយន្តរបស់ឈ្មោះ ជាវ រតនា វិញ បានបាត់ក្នុង ចន្លោះពីម៉ោង៣ ដល់ម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ខែមិថុនា នេះ។

បច្ចប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវនគរបាលក្រុងកំពត បាននិងកំពុងកសាងសំណុំរឿង បញ្ជូនឲ្យស្នងការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល