(កូឡាឡុំាពួ)៖ ម៉ាឡេស៊ី គឺកំពុងមានហានិភ័យខ្ពស់ នៃការរីករាលដាលពីវីរ៉ុស Zika ដោយសារប្រទេសមួយនេះ មានអត្រាសត្វមូស Aedes ក្នុងចំនួនយ៉ាងច្រើន ហើយខ្វះភាពសុំាជាមួយមេរោគមួយនេះ។ នេះបើតាមការឲ្យដឹងពីក្រសួងសុខាភិបាលម៉ាឡេស៊ី ចេញផ្សាយដោយព័ត៌មាន Channel News Asia នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ។

អគ្គនាយករងមន្ទីរសុខាភិបាលម៉ាឡេស៊ី លោក Lokman Hakim Sulaiman បានឲ្យដឹងតាមរបាយការណ៍មួយថា វីរ៉ុស Zika គឺជាការគម្រាមកំហែងយ៉ាងខ្លាំង ដោយវាអាចបណ្តាលឲ្យទារកកើតមក មានក្បាលតូចខុសពីធម្មតា។ ជាផ្នែកមួយនៃការត្រួតពិនិត្យ របស់ក្រសួង លើមនុស្ស២៨៨នាក់ ដែលមិនមានជំងឺគ្រុនឈាម ពួកគេទាំងអស់ ត្រូវបានធ្វើតេស្តដឹងថា មិនមានផ្ទុកវីរ៉ុស Zika នោះទេ។

ក្រសួងបាននឹងកំពុងផ្សព្វផ្សាយ ទៅគ្រប់ភ្ញៀវទេសចរទាំងអស់ ដែលមកពីតំបន់អាមេរិកកណ្តាល និងអាមេរិកខាងត្បូង ឬក៏ប្រជាជនប្រទេសដទៃទៀត ដែលបានធ្វើដំណើរទៅកាន់ ទ្វីបអាម៉េរិក ដើម្បីរាយការណ៍ពីពួកគេ ទៅកាន់ការិយាល័យសុខភាពដែលជិតបំផុត នៅពេលដែលពួកគេមកដល់ម៉ាឡេស៊ី។ ក្រសួងក៏បានអំពាវនាវ ឲ្យសាធារណជនជួយគ្រប់គ្រង ការរីករាលដាលនៃសត្វមូស Aedes និងជំងឺគ្រុនឈាមផងដែរ ដោយជំងឺមួយនេះ បានប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់ នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជារៀងរាល់ឆ្នាំ។

សូមជំរាបថា បច្ចុប្បន្នមិនទាន់ការព្យាបាលណាមួយ អាចធ្វើទៅបានលើជំងឺ Zika នោះទេហើយប្រធានសុខាភិបាល កំពូលរបស់សហរដ្ឋអាមេរិក បានព្រមាន នៅថ្ងៃព្រហស្បតិ៍ថា ការផលិតវាក់សាំង ត្រូវចំណាយពេលជាច្រើនឆ្នាំ៕

ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី