ព័ត៌មានអន្តរជាតិ ៖ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក Jimmy Carter គូសបញ្ជាក់អោយដឹងថា ថ្មីៗនេះ លោកទទួលការវះកាត់ថ្លើម ដែលជារោគមហារីក កំពុងតែសាយភាយ ទៅ បណ្តាអវយវៈ ផ្សេងទៀត នៃរាងកាយរបស់លោក ។

ស្ថិតនៅក្នុងវ័យ ៩០ ឆ្នាំ អតីតប្រមុខរដ្ឋរូបនេះ បានធ្វើការវះកាត់រោគមហារីកថ្លើមនាដើមខែកន្លង មកនេះ ។ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក Jimmy Carterអោយដឹងថាលោកនឹងគូសបញ្ជាក់ ព័ត៌មានលម្អិតបន្ថែមទៀត នៅពេលដែលការពិតបានដឹងកាន់តែ ច្បាស់ ពី ស្ថាន ភាព សុខភាព របស់លោក អាចអំឡុងសប្តាហ៍ក្រោយក៏ថាបាន ។ ប្រភពដដែលបន្តអោយ ដឹងថា លោក Carter នឹងបន្តការព្យាបាលរបស់ខ្លួន ក្រោមការមើលថែទាំ ពីវេជ្ជបណ្ឌិតមកពី Emory Healthcare ទីក្រុង Atlanta សហរដ្ឋអាមេរិក ។

សេចក្តីថ្លែងការណ៍ ពីប្រធានាធិបតីចាំផ្ទះ Barack Obama អំឡុងថ្ងៃពុធនេះ លោកបានធ្វើការជូន ពរដល់លោក Carter អោយឆាប់ជាសះស្បើយអោយកាន់តែរហ័ស ។ សេត វិ មាន អោយដឹងថា លោក Obama បានទូរស័ព្ទដោយផ្ទាល់ ទៅ លោក Carter អំឡុងថ្ងៃពុធពិភាក្សាទៅលើស្ថានភាព ជម្ងឺរបស់លោក មានជាការជូនពរ អោយឆាប់ជាសះស្បើយពីជម្ងឺ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី