ព័ត៌មានអន្តរជាតិ ៖ នៅថ្ងៃអាទិត្យនេះ ជប៉ុនរំឭកខួបទី៧០ឆ្នាំ នៃការទម្លាក់ គ្រាប់បែកនុយក្លេអ៊ែរ របស់អាមេរិក គឺគ្រាប់បែកនុយក្លេអ៊ែរទី២ ទម្លាក់ លើ ក្រុង ណាហ្កាសាគី កាលពីថ្ងៃទី៩សីហាឆ្នាំ១៩៤៥ ឈានទៅសម្លាប់មនុស្ស ហោចណាស់ ៧៤,០០០នាក់ ដែលជំរុញ ឲ្យ ជប៉ុនប្រកាសចុះ ចាញ់សង្រ្គាមលោកលើកទី២ ស្រប ពេល ជាមួយគ្នានេះ ដែរ នាយករដ្ឋមន្រ្តី ជប៉ុន Shinzo Abe រងនូវភាពរង្គោះរង្គើជាខ្លាំង នៅអ្វី ដែល គេមើលឃើញថា លោក ព្យាយាមពង្រីកអំណាចយោធា បន្ទាប់ពីថ្ងៃទី ៦ សីហា ២០១៥ នេះ អំឡុងខួប ៧០ ឆ្នាំ នៃ ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ គ្រាប់ ដំបូង នៅក្នុងទីក្រុង Hiroshima នោះ លោកពុំមាន ការគូសបញ្ជាក់ អោយដឹង ពី “ គោលការណ៍គ្មាននុយក្លេអ៊ែរទាំងបី” ។

គួរបញ្ជាក់ថា ពិធីរំឭកខួប៧០ឆ្នាំ នៃការទម្លាក់គ្រាប់បែក នុយក្លេអ៊ែរលើទីក្រុងណាហ្កាសាគី ត្រូវបានរៀបចំធ្វើឡើង នៅក្នុងសួន សន្តិភាពណាហ្កាសាគី ក្រោម អធិបតីភាពរបស់លោកស្ហ៊ីនហ្សូ អាបេ និងដោយមាន ការ ចូលរួមពីតំណាងរដ្ឋាភិបាលបរទេសជាច្រើន ក្នុងនោះក៏រួមមានឯកអគ្គ រដ្ឋទូតសហរដ្ឋអាមេរិក Caroline Kennedy ដូចគ្នាដែរ ។ ថ្លែង នៅក្នុងពិធីនោះ លោកស្ហ៊ីនហ្សូ អាបេ បានលើកឡើងថា “ក្នុងឋានៈ ជាប្រទេសតែមួយគត់ក្នុងប្រវត្តិសាស្រ្ត ដែលរងគ្រោះដោយអាវុធនុយក្លេអ៊ែរ ជប៉ុននឹងដើរតួនាទីនាំមុខគេ ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរឲ្យ អស់ពីពិភព លោក ហើយជប៉ុននឹងនៅតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍គ្មាននុយក្លេអ៊ែរ ទាំងបី”។

គួរបញ្ជាក់ថា “គោលការណ៍គ្មាននុយក្លេអ៊ែរទាំងបី” ដែលជប៉ុន តែងតែ ប្រកាន់ យកតាំងពីឆ្នាំ១៩៦៧ មកនោះ រួមមាន ទីមួយ ជប៉ុននឹងមិនកាន់កាប់អាវុធនុយក្លេអ៊ែរទីពីរជប៉ុននឹងមិនផលិត អាវុធនុយក្លេអ៊ែរ (ទោះជា ផលិតសម្រាប់ប្រើខ្លួន ឯង ឬសម្រាប់អ្នកដទៃ) និងទីបី ជប៉ុននឹងមិនអនុញ្ញាតឲ្យអ្នកដទៃយកអាវុធនុយក្លេអ៊ែរចូលមកក្នុង ប្រទេស។

កាលពីក្នុងឱកាសរំឭកខួបទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនៅហ៊ីរ៉ូស្ហ៊ីម៉ា នៅថ្ងៃសុក្រកន្លងទៅ លោកស្ហ៊ីនហ្សូ អាបេ ក៏បានបង្ហាញពីជំហរប្រឆាំងនឹងអាវុធនុយក្លេអ៊ែរនេះដែរ ក៏ប៉ុន្តែ មិនបានបញ្ជាក់ច្បាស់ៗ អំពីគោលការណ៍ទាំង៣ ដែលជាហេតុធ្វើឲ្យមានការរិះគន់ ពីសាធារណមតិជប៉ុន។ ការរិះគន់នេះកើតមានកាន់តែខ្លាំង គឺដោយសារតែរដ្ឋមន្រ្តីក្រសួងការពារ ជាតិជប៉ុនបានលើកឡើង កាលពីថ្ងៃពុធថា សេចក្តី ព្រាងច្បាប់ថ្មី ដែលសភាជប៉ុនកំពុង ពិនិត្យនៅពេលបច្ចុប្បន្ននេះ អាចនឹង បើកផ្លូវឲ្យកងទ័ពជប៉ុនធ្វើការដឹកជញ្ជូនអាវុធនុយក្លេអ៊ែរ សម្រាប់ប្រទេសសម្ព័ន្ធមិត្ត។

គួររំឮកថា សេចក្តីព្រាងច្បាប់នេះ ដែលរៀបចំឡើងដោយលោកស្ហ៊ីនហ្សូ អាបេក្នុងគោលដៅបន្ធូរ បន្ថយការរឹតត្បឹត នៃរដ្ឋធម្មនុញ្ញ សន្តិភាពនិយមលើ កងទ័ពជប៉ុន ក៏ជាប្រធានបទនៃការរិះគន់យ៉ាងខ្លាំងៗផងដែរ នៅក្នុងឱកាសរំឭកខួបនៅណាហ្កាសាគី នៅថ្ងៃអាទិត្យនេះ។ ថ្លែងនៅចំពោះមុខលោកស្ហ៊ីនហ្សូ អាបេ ក្នុងពិធីរំឭក ខួប នេះ អភិបាល ក្រុងណាហ្កាសាគី និងអ្នករស់រានមាន ជីវិត ពីគ្រាប់បែកនុយក្លេអ៊ែរបានលើកឡើងថា គោលការណ៍សន្តិភាពនិយម ដែលជប៉ុនតែងតែប្រកាន់យកអស់រយៈពេលជាច្រើនឆ្នាំមកហើយនេះ អាចនឹងត្រូវបំផ្លិចបំផ្លាញដោយច្បាប់ថ្មីរបស់ លោកស្ហ៊ីនហ្សូ អាបេ៕

- អាន ៖ ថ្ងៃនេះ ៧០ ឆ្នាំមុន អាមេរិក ទម្លាក់គ្រាប់បែក បរិមាណូ បញ្ចប់សង្គ្រាម លោកលើកទី ២

ប្រភព ៖ CNA