-ស្នងការ អត់ស្ដាប់មូល ហេតុ នៃបទល្មើស ដែលកើតឡើង
ភ្នំពេញ ៖ ស្នងការនគរបាល រាជធានីភ្នំ ពេញ លោកឧត្ដម សេនីយ៍ផ្កាយបី ជួន សុវណ្ណ កាល
ពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ បានព្រមាន ចំពោះមន្ដ្រី នគរបាល ទាំងឡាយ ណា ដែល
ស្លៀកពាក់ស៊ីវិលហើយឃាត់និង ស្ទាក់ប្រជាពលរដ្ឋនៅតាមផ្លូវ ដែលធ្វើឱ្យ ពួកគាត់មានការភ័យ
ខ្លាច ពីព្រោះគិតថា ជនដែលស្ទាក់ គាត់នៅតាមផ្លូវនោះ មិនដឹង ជាចោរឬមួយសមត្ថកិច្ច ពីព្រោះ
អត់មាន ស្លៀកពាក់ឯកសណ្ឋាន។

ការព្រមានទៅកាន់មន្ដ្រីនគរបាលដែល ស្លៀកពាក់ស៊ីវិល ហើយធ្វើសកម្មភាពខាង លើ បានកើត
មានឡើង បន្ទាប់ពីមានករណីមន្ដ្រីនគរបាលពីររូប នៅក្នុងខណ្ឌមួយដែលស្លៀកពាក់ស៊ីវិល ហើយ
ទៅឃាត់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ដោយចោទថា ជាមុខសញ្ញា ព្រមទាំងបានវាយប្រជាពលរដ្ឋ
បណ្ដាល ឱ្យរងរបួសពេល ខឹងជនរងគ្រោះទាំងនេះ បានវាយបកមកវិញ ។

នៅចំពោះមុខស្នងការរង អធិការនគរ បាលខណ្ឌ ប្រធានការិយាល័យ និងមន្ដ្រីនគរ បាលជាច្រើន
រូប នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៣ ក្នុងកិច្ច
ប្រជុំពិភាក្សានិង ផ្សព្វផ្សាយផែនការការពារសន្ដិសុខ ក្នុងពិធី ដង្ហែព្រះបរមសព និងថ្វាយព្រះភ្លើង
ដើមខែ កុម្ភៈខាងមុខនេះ លោកឧត្ដមសេនីយ៍ជួន សុវណ្ណ បានបញ្ជាក់ថា “បើកម្លាំងស៊ីវិល ពេល
ឃើញមុខសញ្ញាឬក៏ជនសង្ស័យ ត្រូវបោះ ព័ត៌មានឱ្យកម្លាំងពួនស្ទាក់ ដើម្បីតាមចាប់”។

លោកស្នងការដោយមិនសំដៅទៅខណ្ឌ ណានោះ បានថ្លែងថា មានករណីមន្ដ្រីនគរ បាល ស្លៀក
ពាក់ស៊ីវិលទៅឃាត់ប្រជាពល រដ្ឋនៅតាមផ្លូវ ហើយពេល ប្រជា ពលរដ្ឋតប តក៏ហៅកម្លាំងផ្សេង
ទៀតមកជួយអន្ដរាគមន៍ ហើយចាប់ជនរងគ្រោះយកទៅខណ្ឌ ព្រម ទាំងកុហកថ្នាក់លើទៀត
ដែលទង្វើទាំងនេះ ពិតជា ខុសយ៉ាង ធ្ងន់ធ្ងរ ពីព្រោះនរណាក៏ ដោយ ពេលដែលកំពុងធ្វើដំណើរ
ស្រាប់តែ ឃើញជនស្លៀកពាក់ស៊ីវិល ជិះម៉ូតូកៀបពី មុខកៀបពីក្រោយ ហើយបើករត់ដោយគិត
ថា ជាមុខសញ្ញាចោរប្លន់។

ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ស្នង ការ បានផ្ដាំផ្ញើឱ្យមន្ដ្រីនគរបាលទាំងអស់មិន ត្រូវប្រើអំ
ណាច កៀបសង្កត់ទៅលើប្រជា ពលរដ្ឋនោះឡើយ ពីព្រោះប្រជា ពលរដ្ឋម្នាក់ៗ មានសិទ្ធិស្មើគ្នា
ហើយអាចដើរហើរដោយ សេរី ដូចអ្វីដែលច្បាប់បានចែងនៅក្នុងរដ្ឋធម្ម នុញ្ញ ។

លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ ក៏បាន បញ្ជាឱ្យមន្ដ្រីនគរបាលទាំង៩ខណ្ឌ បន្ដប្រតិ បត្ដិការឆែក
អាវុធជាតិផ្ទុះនៅតាមផ្លូវឱ្យមាន ប្រសិទ្ធភាពជាទីបំផុត ពីព្រោះការបង្កើត ប៉ុស្ដិ៍ឆែកអាវុធ មិនដែល
ទទួលបានលទ្ធផល ណាមួយនោះទេ ។

ទាក់ទិនបទល្មើសប្លន់ ដែលបានកើតឡើង ក្នុងរយៈពេលថ្មីៗនេះ ស្នងការនគរបាលរាជ ធានីភ្នំ
ពេញ បានបញ្ជាឱ្យសមត្ថកិច្ចទាំង៩ ខណ្ឌ ត្រូវពង្រឹងបន្ថែមទៀត រាល់សកម្មភាព ដែលក្រុមចោរ
បានធ្វើនិងត្រូវបង្ហាញឆន្ទៈនិង ការទទួលខុសត្រូវខ្ពស់ ក្នុងការស្រាវជ្រាវ ស្វែងរកឫសគល់ ព្រម
ទាំងមុខសញ្ញាទាំង នេះ ។
លោកឧត្ដមសេនីយ៍ជួន សុវណ្ណ ក៏បាន បញ្ជាក់ថា លោកមិនចង់ស្ដាប់នូវហេតុផល និងការរៀបរាប់
នៃបទល្មើស ដែលកើតមាន ឡើងនោះឡើយ បើបទល្មើសកើត គឺកើត ហើយ។

ជុំវិញពិធីដង្ហែនិងថ្វាយព្រះភ្លើងព្រះបរម សព ដែលគ្រោងធ្វើឡើងនៅដើមខែកុម្ភៈ ឆ្នាំ២០១៣ ស្នង
ការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបទបញ្ជាឱ្យសមត្ថកិច្ចគ្រប់ខណ្ឌ និងគ្រប់គោលដៅ
ទាំងអស់ ត្រូវពង្រឹង ការងារឱ្យមានប្រសិទ្ធភាពជាទីបំផុត ហើយត្រូវការពារយ៉ាងដាច់ខាតរាល់បទ
ល្មើសនិង គ្រោះថ្នាក់ដោយយថាហេតុណាមួយ ដែល អាចកើតឡើង ដូច្នោះម្នាក់ៗត្រូវព្យាករណ៍
ទុកជាមុន ចំពោះបញ្ហាទាំងនេះ ដើម្បីដាក់ ចេញនូវវិធានការឱ្យបានតឹងរឹងជាទីបំផុត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល