(ភ្នំពេញ)៖ នៅថ្ងៃស្អែកវេលាម៉ោង ២រសៀលលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ ដែលទើបត្រឡប់មកពីក្រៅប្រទេស និងកំពុងទទួលរងនូវពាក្យបណ្តឹងជុំវិញរឿងអាស្រូវស្នេហា នឹងចុះទៅសាកសួរសុខទុក្ខពិរុទ្ធជនជាសកម្មជនរបស់ខ្លួន នៅពន្ធនាគារព្រៃស។

មេដឹកនាំគណបក្ស CNRP ដែលមានរឿងអាស្រូវផ្លូវភេទរូបនោះ នឹងអមដំណើរដោយមន្រ្តីមួយចំនួនទៅពន្ធនាគារ។ ក្នុងនោះរួមមាន៖ លោក យ៉ែម បុញ្ញឫទ្ធិ លោក ឡុង រី លោក គង់ បូរ៉ា លោក ឡុង ប៊ុត្តា លោក លឹម ប៊ុនស៊ីដារ៉េត លោក ទួន យក់ដា លោកស្រី លី ស្រីវីណា ព្រមទាំងលោកមេធាវី សំ សុគង់ផងដែរ នេះបើយោងតាមលិខិតពាក្យស្នើសុំទៅក្រសួងមហាផ្ទៃ។

សូមជំរាបថា នៅទីបំផុតរឿងអាស្រូវស្នេហាក្រៅផ្ទះរបស់លោក កឹម សុខា កំពុងចងរឹតលោក កឹម សុខា ដូចចំណងរឹតនុំអន្សមជ្រូក បន្ទាប់ពីខ្សែអាត់ សំឡេង នៃរឿងអាស្រូវស្នេហា ត្រូវបានតួអង្គស្រី គឺកញ្ញា ខុម ច័ន្ទតារាទី ហៅស្រីមុំ សារភាពទទួលស្គាល់ការពិតថា សំឡេងសន្ទនា ដែលបែកធ្លាយ គឺជាសំឡេងសន្ទនារវាងកញ្ញា និង លោក កឹម សុខា។ លោក កឹម សុខា ត្រូវបានកញ្ញា ស្រីមុំ និង ធី សុវណ្ណថា រួមគ្នាប្តឹងទាមទារសំណងជំងឺចិត្ត សរុបប្រមាណ ១លាន និង៣០ម៉ឺនដុល្លារអាមេរិក។ សុវណ្ណថា បានទាមទារឲ្យតុលាការលក់អចលនទ្រព្យលោក កឹម សុខា ដើម្បីយកលុយសងជំងឺចិត្តកញ្ញា ហើយកញ្ញា នឹងយកលុយទាំងអស់នោះទៅជួយដល់កុមារកំព្រា៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី