បន្ទាយមានជ័យ : អធិការនគរបាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក អ៊ុំ សុផល បានបញ្ជាក់នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥នេះ កាលពីយប់មិញ កម្លាំងនគរបាលរបស់លោក បានចុះទៅ បង្ក្រាប នៅហាងម៉ាស្សាកោសជប់ យីហោ ៧៧៧៧៧ ដែលលួចបង្កប់ ការបម្រើសេវាផ្លូវភេទ ដោយឃាត់ខ្លួន មនុស្ស១១នាក់។

លោកអធិការ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៏មាន ស្តីពីទីតាំងខាងលើ លួចបើកសេវា បម្រើផ្លូវភេទ ដោយលួចលាក់ នោះ លោកបានសុំបញ្ជាពីលោកស្នងការ និងមានការឯកភាព ពីតំណាងអយ្យការផងនោះ បានចុះទៅទីតាំងខាងលើ ហើយធ្វើការឃាត់ខ្លួន ថៅហែហាង២នាក់ម្តាយកូន ២នាក់ ស្រីបម្រើ៥នាក់ និងភ្ញៀវប្រុស៤នាក់ និងបានរកឃើញប្រដាប់ រួមភេទមួយចំនួនផងដែរ។

ក្រោយការចុះទៅបង្ក្រាប ថៅកែហាង ទាំង២នាក់ ម្តាយកូន ត្រូវបន្តការសួរនាំ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ខណ:នារីបម្រើ និងភ្ញៀវ ត្រូវធ្វើការអប់រំ រួចអោយត្រឡប់ទៅផ្ទះវិញ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល