ឪពុកម្នាក់បានយកកូនធ្វើដំណើរទៅជាមួយ ដោយដាក់កូនអង្គុយក្នុងកន្ត្រកជ័រមួយ
រួចជិះម៉ូតូអូសតាមផ្លូវ ដោយចងភ្ជាប់ជាមួយនឹងខ្សែដ៏ឆ្មារមួយប៉ុណ្ណោះ។

ការបណ្តោយក្មេងដ៏តូចការពារសុវត្ថិភាពដោយខ្លួនឯងដូច្នេះ ក្មេងនោះបានត្រឹមតែអង្គុយស្ងៀម
ភ្នែកសំលឹងទៅរថយន្តក្រុង ដែលកំពុងតែធ្វើដំណើរឆ្លងកាត់ក្បែរតែប៉ុណ្ណោះ។ រូបភាពនេះត្រូវ
បានថតដោយ Xi'an មនុស្សម្នាក់ដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវនៅខេត្ត Shaanxi ភាគខាងលិច
ប្រទេសចិន។ វាត្រូវបានទទួលនូវប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់អ្នកនិយមលេងអ៊ីនធើណេត
បន្ទាប់ពីរូបភាពនេះបានអាប់ឡូតឡើង។ វាគ្រាន់តែមានការប៉ះតែបន្តិច ខ្សែតភ្ជាប់នោះនឹងដាច់
ហើយគ្រោះថ្នាក់លើក្មេងតូចនោះនឹងកើតមានឡើងភ្លាម។ ពិតជាមិនយល់ទាល់តែសោះថា ឪពុក
ម្នាក់នោះគិតអ្វីក្នុងខួរក្បាលរបស់គាត់។

ឪពុកម្នាក់នេះ ជិះម៉ូតូអូសកន្រ្តកកូនតាមផ្លូវ

អ្នកដែលបានថតរូបភាពនេះបាននិយាយថា: "ពេលសំលឹងឃើញម៉ូតូនោះជិះលើដងផ្លូវ ដំបូងខ្ញុំគិត
ថា គាត់ប្រហែលជាជិះម៉ូតូអូសសត្វឆ្កែ រឺវត្ថុអ្វីមួយនៅក្នុងកន្រ្តក។ ប៉ុន្តែពេលចូលមកជិត ទើបដឹងថា
ក្នុងកន្ត្រកនោះគឺជាក្មេងម្នាក់អាយុមិនដល់ ២ឆ្នាំផង។ ពេលនោះខ្ញុំមានអារម្មណ៍ភ័យខ្លាច និងបារម្ភ
ជំនួស"៕

ដោយ៖ សិលា
ប្រភព៖ K14