(ភ្នំពេញ)៖ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច ដែលបានចូលកាន់តំណែងនេះ រយៈពេលជាង១អាណត្តិមកហើយ ជារឿយៗតែងតែចុះជួយអ្នក សិល្បៈចាស់ជរា ក្រីក្រ ដោយរៃអង្គាសថវិកា តាមរយៈសមាគម ដើម្បីជួយអ្នកសិល្បៈ ដែលគ្មានទីពឹង ។ សកម្មភាពលោកទាំងឡាយ សុទ្ធសឹងតែត្រូវបានរាប់បញ្ចូលជាសកម្មភាពគំរូ ក្នុងសង្គមដែលគួរឲ្យយកគំរូតាម ព្រោះលោកជាប្រធាន មិនអាចធ្វើអី្វមិនល្អ នាំគេមើលងាយដល់សិល្បៈទាំងមូលបានឡើយ ។

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ វេលាម៉ោងប្រមាណជា១១ យប់លោកបានបង្ហោះរឿងហួសចិត្ត ចេញពីគណនេយ្យហ្វេសបុក ថា «គួរឲ្យអស់សំណើច និងហួសចិត្តមែន អម្បាញ់ម៉ិញម៉ោងប្រហែលជិត11pm (១១យប់) ធ្វើដំណើរតាមផ្លូវបុរីប៉េងហួត ក្បែរតារាងបាល់ទាត់ western ឃើញប្អូនប្រុសម្នាក់ចតម៉ូតូ កន្លែងស្ងាត់កណ្តាលផ្លូវនិយាយទូរស័ព្ទ ម្នាក់ឯងដូចជាវ៉ល់ៗ ស្តាប់មិនបាន ខ្ញុំក៏អែបប្រាប់ទៅគាត់ថា កុំនិយាយទូរស័ព្ទកណ្តាលផ្លូវស្ងាត់អ៊ីចឹង មិនល្អទេ ប្រយ័ត្នមានគ្រោះថ្នាក់ និងមិនមានសុវត្ថិភាពដល់ខ្លួនទេ។ តែបែរជា មិននឹកស្មានថា គាត់ជិះម៉ូតូតាមមករករឿងខ្ញុំ ជិះជ្រែឌឺពីមុខឡាន ហើយតាមធាក់ឡានរបស់ខ្ញុំ ៗមិនចង់តបគ្រាន់ តែស៊ីផ្លេប្រាប់គាត់កុំធ្វើអ៊ីចឹង បើខ្ញុំចង់ធ្វើបាបងាយណាស់ បើកឡានកៀរតែបន្តិចដួលប្រកាច់ឥឡូវ ។ តែបែរជាបានចិត្តតាមរករឿងថែមទៀត គាត់មិន ដឹងថាខ្ញុំជានរណាទេ ព្រោះយប់មើលក្នុងឡានមិនស្គាល់ ទ្រាំមិនបានដេញតាមជ្រលរៗគាត់ កុំឲ្យបានចិត្តពេក មានអីផ្តួលម៉ូតូចោលក្បែរកែង លក់នំបុ័ងសាច់ ផ្លូវសែនសុខរត់មកវាយឡានខ្ញុំទៀត ..»។

ក្នុងសារដដែលលោកបានបន្តទៀតថា« នេះប៉ះចំខ្ញុំ ចុះបើប៉ះអ្នកដទៃខ្លះ អត់មិនបាន គាត់អាចគ្រោះថ្នាក់ធំមិនខានទេយី! គិតទៅមនុស្សយើង បើមិនឲ្យមេរៀនខ្លះ មិនបានមែន! តែខ្ញុំមិនចង់មានបញ្ហាទេ ។តែសោកស្តាយខំប្រាប់អ្វីដែលល្អ បែរជាមានបញ្ហាដល់ខ្លួន ។ គិតទៅមនុស្សយើងសព្វថ្ងៃ បាត់វិញ្ញាណទៅណាអស់ហើយ? បីសាចគ្របដណ្តប់សន្ធំចិត្ត(សណ្ដំ)និងព្រលឹងអ្នកអស់ហើយឬ..?»។

លោក សុះ ម៉ាច ហាក់បានមេរៀនដ៏ធំធេង ព្រោះមនុស្សសម័យនេះ មិនមែននឹកឃើញអីក៏ធ្វើទៅបាននោះទេ ព្រោះពួកគេហាក់មិនយល់ថា អ្វីល្អអ្វីអាក្រក់នោះទេ សំខាន់យកសុខរួចខ្លួន ទើបជាការប្រសើរ ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី