ភ្នំពេញ៖ អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រង កងកម្លាំងរក្សាសន្តិសុខ បោសសំអាតមីន និងកាកសំណល់ សង្គ្រាម លោកឧត្ដមសេនីយ៍ សែម សុវណ្ណនី បានឲ្យដឹងនៅថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០១៤ ថា កងទ័ពមួកខៀវ របស់កម្ពុជា២នាក់ ក្នុងបេសកកម្ម ក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី បានស្លាប់ ដោយ សារពុលចំណីអាហារ។

យ៉ាងណាក៏ដោយមន្រ្តីជាន់ខ្ពស់រូបនេះ មិនទាន់អាចបញ្ជាក់ថាតើ ការស្លាប់នេះ បណ្តាលមកពុលអាហារអ្វីពិតប្រាកដនោះឡើយ និង មិន ទាន់ប្រាប់អំពីអត្តសញ្ញាណនោះទេ ដោយរង់ចាំការធ្វើកោសល្យវិច័យជាមុនសិន។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលលោក ឧត្ដមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា កម្ពុជាមានការ សោកស្ដាយ ចំពោះការបាត់បង់កងរក្សាសន្ដិភាពរបស់ខ្លួនក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ និងចូល រួមមរណៈទុក្ខ ចំពោះក្រុមគ្រួសារសពទាំងពីរ ដែលបានពលីកម្មនៅក្នុងបេសកកម្ម ថែរក្សាសន្ដិភាពនៅពេលនេះ។

លោក ក៏បានរំឮកផងដែរថា នាពេលកន្លងមករាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបានធ្វើការណែនាំ និងក្រើនរំឮក ដល់ កងរក្សាសន្ដិភាពរបស់ខ្លួន មុនចេញដំណើរបេសកកម្មទាំងនោះ ឲ្យគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ និង បទ បញ្ជា ដើម្បីសម្រេចឲ្យបាននូវជោគជ័យ ដែលប្រទេសជាតិ និងអង្គការសហប្រជាជាតិប្រគល់ភារកិច្ចជួន។

ករណីស្លាប់នេះ ជាលើកទីមួយហើយចាប់តាំងពីប្រទេសកម្ពុជា បញ្ជូនកងរក្សាសន្ដិភាពរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០០៦៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល