ស្បែកមុខសស្រស់ស្អាត ភ្លឺរលោងដោយធម្មជាតិ គឺជាបំណងប្រាថ្នារបស់ស្រ្តីគ្រប់រូប។ តើអ្នក
មានវិធីណាដើម្បីធ្វើឱ្យស្បែកមុខរបស់អ្នក សភ្លឺរលោងដែរ ឬទេ? ខាងក្រោមនេះគឺជាវិធីងាយ
មួយ ដែលជួយឱ្យស្បែកមុខ សភ្លឺរលោង និង បំបាត់ស្នាមអុជខ្មៅលើស្បែកមុខរយៈពេលខ្លី។

ជីររណារ៖ ជាប្រភេទបន្លែបៃតង ដែលមានតួនាទី ជួយកាត់បន្ថយស្នាមអុជខ្មៅ និង ជួយស្ដារ
សភាពស្បែកបានយ៉ាងប្រសើរឡើងវិញ ព្រោះជីរណាសម្បូរដោយជាតិកាល់ស្យូម វីតាមីន B1
វីតាមីន B2 និង វីតាមីន C ខ្ពស់។
កាត់បន្ថយស្នាមអុជខ្មៅ៖ ត្រៀម ឫស និង ស្លឹកជីររណារមួយកូនចាន ទឹកដោះគោ ឆៅកន្លះ
កូនចាន និង ស៊ុតក្រហម ១គ្រាប់។

វិធីធ្វើ៖ យកគ្រឿងផ្សំទាំងអស់ មកក្រឡុកឲ្យចូលសាច់តែមួយ បន្ទាប់មក យកមកលាបឲ្យ
សព្វផ្ទៃមុខ ទុកចោលប្រមាណជា ៤៥នាទី។ រួចលាងសំអាតស្បែកមុខរបស់អ្នកចេញ ដោយ
ទឹកត្រជាក់ ធ្វើជាប្រចាំនឹងកាត់បន្ថយសភាពខ្មៅលើផ្ទៃមុខ និងស្នាមអុជខ្មៅ បានយ៉ាងល្អ។

ជួយស្ដារសភាពស្បែក៖ ដំបូងយក ឫស និងស្លឹកជីររណារ២កូនចាន ទឹកដាំឆ្អិន ១កូនចាន
ប្រទាលកន្ទុយក្រពើ កន្លះកូនចាន។

វិធីធ្វើ៖ យកឫសជីររណារទៅក្រឡុកជាមួយទឹកដាំឆ្អិនសិន។ បន្ទាប់មក ត្រងយកតែទឹក រួច
យកទៅក្រឡុកជាមួយប្រទាលកន្ទុយក្រពើ ហើយយកមកលាបឲ្យសព្វផ្ទៃមុខ ទុកប្រមាណ
ជា ២០-២៥នាទី រួចលាងសំអាតចេញ ដោយទឹកត្រជាក់ ជាកាស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ health