ភ្នំពេញៈ ចាប់តាំងពីតារាចម្រៀង ស្រីស្រស់សាច់សខ្ចី ដូចបណ្ដូលចេក កញ្ញា សុខ ពិសី ចូលប្រឡូកសិល្បៈ ក្លាយខ្លួនជា តារាស្រីមានឈ្មោះ បោះសំឡេងក្នុងសិល្បៈ នាងមិនដែលទទួលការអញ្ជើញ ចេញទៅសម្តែង នៅក្រៅប្រទេស មានរយៈពេលយូរនោះទេ ដោយសារតែនាងមិនធ្លាប់ ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ។ ដោយឡែកនៅក្នុងឆ្នាំថ្មីនេះ តារាចម្រៀងមានមន្តស្នេហ៍រយពាន់ គន់មិនចេះជិនណាយ សុខ ពិសី បានប្រកាសក្តែងៗថា នាងបើកភ្លើងខៀវ ទទួលយកការអញ្ជើញទៅសម្តែង នៅក្រៅប្រទេស ដូចតារាដទៃធម្មតា ។

កន្លងមកធ្លាប់មាន Sponsor (អ្នកធានា) ក្រៅប្រទេស បានទាក់ទង អញ្ជើញតារាចម្រៀងស្រីស្អាត មុខសម៉ដ្ឋ កញ្ញា សុខ ពិសី ចេញទៅសម្តែង នៅក្រៅប្រទេស ជាញឹកញាប់ ប៉ុន្តែជារឿយៗ តែងតែបដិសេធ មិនទទួលឡើយ បើទោះជាខាង Sponsor សុខចិត្តតម្លើងតម្លៃខ្លួន ឲ្យនាង ទ្វេដងច្រើនជាង តារាផ្សេងមួយចំនួន ទៀតក៏ដោយ ។

ដោយឡែកពេលនេះ ស្រីស្អាតរូបស្រស់ចង្ការស្រួច កញ្ញា សុខ ពិសី បានប្រាប់គេហទំព័រ LookingTODAY ឲ្យដឹង កាលពីពេលកន្លងទៅថ្មីៗ នេះថា សម្រាប់ការចេញទៅក្រៅប្រទេស នាពេលកន្លងមក ធ្លាប់ចេញទៅសម្តែងនៅក្រៅ ប្រទេសដែរ គ្រាន់តែមានរយៈពេលខ្លី និងនៅប្រទេសជិតៗ ។ ប៉ុន្តែសម្រាប់ប្រទេសឆ្ងាយ នាងមិនធ្លាប់ទទួលទេ ព្រោះមិនធ្លាប់ចេញទៅឆ្ងាយ បែកគ្រួសារតែម្នាក់ឯងយូរ ។ ពេលនេះមិន ដូចមុនទេ ប្រសិនបើមានអ្នកទាក់ទង នាងនឹងឆ្លើយ OK ក្នុងនោះក៏មានលក្ខខណ្ឌខ្លះ ត្រូវចរចាគ្នាមុនទទួល ដែរ ។

ទាក់ទងនឹងលក្ខខណ្ឌ របស់តារាចម្រៀងសម្ដីផ្អែមពីរោះរណ្តំចិត្ត កញ្ញា សុខ ពិសី គឺនាងបានប្រាប់ឲ្យដឹងថា លក្ខខណ្ឌទី១ គឺទៅលើពេលវេលា ព្រោះថានាងមានការរវល់ ជាមួយការងារក្នុងស្រុកច្រើន ដូច្នេះប្រសិនបើមាន Sponsor(អ្នកធានា) ទាក់ទង នាង អាចលៃលកពេលបាន នឹងទទួល ។ លក្ខខណ្ឌទី២ គឺការចេញទៅសម្តែង នៅក្រៅប្រទេស ស្នើឲ្យមានសមាជិកគ្រួសារម្នាក់ រួមដំណើរទៅជាមួយ ទើបនាងទទួល ព្រោះថានាងមិនធ្លាប់ ទៅឆ្ងាយតែម្នាក់ឯង ។ ដូច្នេះប្រសិនបើមាន សមាជិកគ្រួសារ ទៅជាមួយគឺវាកក់ក្តៅចិត្តសម្រាប់នាង ។

បើទោះជាស្រីស្អាត ច្រមុះស្រួច សាច់សរម៉ដ្ឋរលោង សុខ ពិសី មានលក្ខខណ្ឌយ៉ាងនេះក្តី ក៏ពេលនេះនាងបានបង្ហើបឲ្យដឹងថា "នៅពាក់កណ្តាល ខែតុលាខាងមុខនេះ ខ្ញុំត្រូវបានខាង Sponsor អញ្ជើញទៅ សម្តែងរយៈពេល២ខែ នៅអាមេរិក ជាលើកទី១ ។សម្រាប់ខ្ញុំ វាពិតជារឿងមួយ សប្បាយចិត្តខ្លាំងណាស់ ព្រោះថាការចេញទៅសម្តែងនេះ ខាង Sponsor បានផ្តល់សិទ្ធិឲ្យខ្ញុំ យកប្អូនស្រីទៅជាមួយផងដែរ ធ្វើឲ្យខ្ញុំមានភាពកក់ក្ដៅ ទើបចេះតែបើកឱកាស ឲ្យមានការទាក់ទង ជាបន្តបន្ទាប់....! " ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល