ប្លែកៗ ៖ ពួកយើងគឺទទួល ស្គាល់ថាធម្មជាតិនៃទេសភាព គឺមហាសែនស្អាតគួរឲ្យចង់គយគន់ខ្លាំងណាស់ តួយ៉ាង ទីតាំង Guilin ពិតជាអស្ចារ្យដូចដែលគេថាមែន ពោល ទីនោះផ្ទាល់ សំបូរទៅដោយផ្កា Peach រីក ដែលនាំអោយមាន ភាពភ្ញាក់ផ្អើលជាខ្លាំង ទាក់ចិត្តមនុស្សរាប់ពាន់នាក់ចូលទៅថតរូបអនុស្សាវរីយ៍ selfies លើសពីនេះទៅទៀត គុណតម្លៃ ផ្កា Peach រីក នៅ Guilin ញ៉ាំងអោយអ្នករាល់គ្នា ហ៊ានផ្លោះរបងចូលទៅក្នុងដីពន្ធនាគារ។

អាជ្ញាធរ ពន្ធនាគារក្នុងស្រុក បានរៀបចំក្រុមការងារបន្ថែមទ្វេរដង ដើម្បី ធានាការរក្សា សណ្ដាប់ធ្នាប់ និង បានណែនាំឲ្យភ្ញៀវទេសចរ មិនឲ្យឡើងរបង ទៀតទេ ប៉ុន្តែចំណាត់ការនេះនៅតែគ្មានប្រសិទ្ធភាព ខណៈបណ្តាប្រជាពលរដ្ឋ នៅទទូច ក៏ដូច រឹងទទឹង ចូលឲ្យខានតែបាន បរិវេណពន្ធនាគារ ដើម្បីថតរូបទេសភាព ផ្កា Peach ដ៏ស្រស់ស្អាត។

ខាងក្រៅពន្ធនាគារនោះ អ្នកកាសែត បានប្រទះឃើញអ្នកយាម ចំនួនដប់នាក់ ឈរអមជាមួយនឹងស្លាក សញ្ញាធំៗ សរសេរឡើងអោយដឹងថា Due to prison work, please do not enter។

អ្នកទស្សនា អស់សង្ឃឹមយ៉ាងខ្លាំង ជាមួយនឹងការចរចាជាមួយ សន្តិសុខ ដោយផ្តល់ជូននូវប្រាក់សម្រាប់ ទិញសំបុត្រ ចូលទៅក្នុង តំបន់នោះ ដោយមានអ្នកយាម នោះបានពន្យល់ថា uh ជាទូទៅ ពន្ធនាគារ មិនដូចជាតំបន់ទេសចរណ៍ឡើយ។

បើយោងតាម NetEase មានមនុស្សជាច្រើន ដែលចូលទៅក្នុងទឹកដី ហើយបានសរសើរផ្កា peaches នេះ។ ជាធម្មតាការងារពន្ធនាគារ ត្រូវបានធ្វើការរំខាន និង រឹតបន្តឹងទៅលើក្រុមទណ្ឌិត ខណៈមានបញ្ហាប្រឈមនេះកើតឡើង។

ភាគខាងត្បូងនៃពន្ធនាគារ អ្នកកាសែត បានឃើញបុរសម្នាក់ បានឡើងលើរបង និងចូលទៅក្នុង សួនច្បារ ខណៈ ភាគីខាងស្រីរបស់លោក ផ្លោះរបងតាមពីក្រោយ។ អ្នកយាមម្នាក់បាន ប្រទះឃើញ ប្តីប្រពន្ធ នេះនិងបានអំពាវនាវថា កុំឡើងលើ របងនោះ វាជារឿងដែលគ្រោះថ្នាក់ណាស់ ប្រសិនបើអ្នកទទួលរងផលប៉ះពាល់ តើនឹងមានអ្នកណាទទួលខុសត្រូវ?

ជាការពិត អ្នកយាមម្នាក់នោះ មិនសប្បាយចិត្ត ជាមួយហេតុផលដែល ប្តីប្រពន្ធមួយគូនោះថា វាជាការខ្ជះខ្ជាយណាស់ ដោយការ ចាកចេញដោយគ្មាន រូបថតស្អាតអីមួយសោះ។

ជាការពិត អ្នកទស្សនាត្រូវបានគេ អនុញ្ញាតឲ្យចូលទៅ ក្នុងបរិវេណ ពន្ធនាគារ ប៉ុន្តែអ្នកយាម នៅច្រកទ្វារធំ បានប្រាប់ អ្នកកាសែតថា ពួកគេមិនបានត្រៀមខ្លួន សម្រាប់មនុស្សយ៉ាងច្រើនបែបនេះទេ ដោយនៅថ្ងៃទី 20 ខែកុម្ភៈ ពួកគេបានប៉ាន់ស្មានថា សួន នេះត្រូវបាន ទៅទស្សនាដោយ មនុស្សជាង 10.000 នាក់ ដោយមាន សំរាមបន្សល់ទុកខ្លះ ដែលនៅពីក្រោយ ភ័ស្តុតាង។ ដោយនៅទីបំផុត ថ្ងៃទី 25 ខែកុម្ភៈ ពួកគេបានសម្រេចចិត្តទៅ ទទួលយក ការហាមឃាត់ អ្នកទស្សនា ទាំងអស់ ពីការចូលទស្សនាបរិវេននេះ។

ប៉ុន្តែ ជាការពិតណាស់ គឺមិនបានធ្វើការបិទទាំងស្រុងនោះទេ ស្តីពីការអនុញ្ញាតអោយភ្ញៀវទេសចរចូល ថតរូប ដោយក្រោមហេតុផល ដែលថា ភ្ញៀវទេសចរទាំងនោះ ចូលបរិវេណគុកត្រឹមតែថតរូប មិនបង្កជាហានិភ័យដល់ពន្ធនាគារនោះទេ ៕

ប្រែសម្រូល ៖ គន្ធា

ប្រភព ៖ shanghaiist