អាមេរិក៖ ក្រុមហ៊ុនស្រាវជ្រាវ IHS Technology បានលាតត្រដាង នូវតម្លៃដើមនៃការផលិត iPhone 6S និង 6S Plus ថាមិនដល់ ២៤០ដុល្លារអាមេរិកនោះ នេះបើយោងតាមការ ចុះផ្សាយរបស់គេហទំព័រ Apple Insider ចេញផ្សាយនៅថ្ងៃនេះ។

ក្រុមហ៊ុន IHS Technology បានបញ្ជាក់ថា តម្លៃដើមរបស់ iPhone 6S មានត្រឹមតែ ២១១,៥ដុល្លារអាមេរិក ប៉ុណ្ណោះ ខណៈដែលតម្លៃដើមរបស់ 6S Plus មានតម្លៃ ២៣៦ដុល្លារអាមេរិក។

បើយោងតាមការស្រាវជ្រាវបានឲ្យដឹងថា បច្ចេកវិទ្យា 3D Touch របស់ Apple មានតម្លៃ ៥២,៥ដុល្លារអាមេរិក និងឈីប A9 មានតម្លៃ ២២ដុល្លារអាមេរិក។ ចំណែក DRAM ទំហំ 2GB របស់ iPhone 6S វិញ មានតម្លៃ ១៧ដុល្លារអាមេរិក ខណៈអង្គប្រតិបត្តិ Qualcomm មានតម្លៃ ១៣ដុល្លារអាមេរិក ចំណែកកាមេរ៉ាទាំងពីរ មានតម្លៃ ២២,៥ដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា IHS Technology ក៏ធ្លាប់បានព្យាករណ៍ទៅលើតម្លៃដើមរបស់ iPhone 6 និង 6 Plus ផងដែរ ថាមានតម្លៃចន្លោះពី ២០០ - ២៦០ដុល្លារអាមេរិក៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល