កុមារីអាយុ ២ឆ្នាំម្នាក់ នៅប្រទេសចិន ត្រូវចេញទៅខាងក្រៅជារៀងរាល់ថ្ងៃ ដើម្បីរើសសម្បកដប
បន្ទាប់ពីបានដឹងថា ការងារនេះអាចជួយរកប្រាក់បន្ថែមដើម្បីព្យាបាលជម្ងឺ។

ទំព័រ Shanghaiist បានឱ្យដឹងថា Xiao Xiao បានចាប់ផ្ដើមចេញទៅរើសសម្បកដប ក្រោយពីបាន
ឃើញពុកម្ដាយរបស់ខ្លួន ធ្វើបែបនេះ ដើម្បីរកប្រាក់។ ជីតារបស់កុមារីនេះ ប្រាប់ថា ក្នុងរយៈពេល
៣ខែមកនេះ សម្បកដបសរុបដែល Xiao Xiao រើសបាន មានតម្លៃប្រហែល ៥០ យ័ន (៨ដុល្លារ
អាមេរិក)។

ដោយសារតែមានជម្ងឺបេះដូងតាំងពីកំណើត ទើបកុមារី Xiao Xiao រស់នៅក្នុងខណ្ឌ Minhou ក្រុង
Fuzhou ខែត្រ Fujian ប្រទេសចិន ងាយនឹងមានកម្លាំងខ្សោយ និងឈឺធ្ងន់។ “រើសសម្បកដប! រើស
សម្បកដប!” គឺជាពាក្យដែលកុមារីរូបនេះ ប្រតិកម្មដំបូង នៅពេលបានឃើញដប ដែលគេចោលនៅ
តាមដងផ្លូវ។

ពុករបស់ Xiao Xiao ឱ្យដឹងថា ៖ “Xiao Xiao ត្រូវគ្រូពេទ្យពិនិត្យឃើញថា មានជម្ងឺបេះដូងតាំងពី
កំណើត ពេលដែលនាងមានអាយុ ៤ខែ។ អ្នកដែលមានជម្ងឺដូច Xiao Xiao ប្រាប់ថា រោគសញ្ញា
នេះនឹងមិនថយចុះនោះទេ វានឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។

ក្រុមគ្រូពេទ្យបាននិយាយថា ពេលវេលាល្អបំផុតសម្រាប់ព្យាបាលជម្ងឺនេះ គឺមុនពេលនាងមាន
អាយុ ៣ឆ្នាំ។ ប៉ុន្ដែអ្វីដែលធ្វើឱ្យអស់សង្ឃឹម នោះគឺថ្លៃព្យាបាលឡើងដល់ ១០០,០០០យ័ន(ជាង
១៦,៤០០ដុល្លារ) គឺហូសពីសមត្ថភាពរបស់គ្រួសារ។

Chen Meixiang ដែលជាម្ដាយរបស់កុមារីខាងលើ មានការយកចិត្តទុកដាក់ខ្លាំងទៅលើបបូរមាត់
របស់កូន ព្រោះគ្រូពេទ្យធ្លាប់បានប្រាប់ថា មិនអាចពន្យាពេលក្នុងការព្យាបាលនោះទេ ប្រសិន
ឃើញបបូរមាត់ ប្រែមានពណ៌ស្វាយ។

ពុករបស់ Xiaoxiao នៅពេលថ្ងៃ គាត់ធ្វើជាជាងជួសជុលអំពូលភ្លើងនៅតាមដងផ្លូវ ហើយពេល
យប់ ត្រូវធ្វើការផ្សេងទៀត ដើម្បីរកប្រាក់ឱ្យបានគ្រប់សម្រាប់ថ្លៃព្យាបាលជម្ងឺកូនស្រី មុនពេលនាង
មានអាយុ ៣ឆ្នាំ។

ម្ដាយរបស់ Xiaoxiao ក្រៅពីមើលហាងប៉ាក់ ក៏ត្រូវទៅធ្វើការបន្ថែម នៅហាងម៉ាស្សា ស្ទីមមួយ
កន្លែងនៅក្បែរនោះ។ លោកយាយរបស់ Xiaoxiao ឱ្យដឹងថា ចៅរបស់ខ្លួន តែងនឹកពុកម្ដាយនាង ហើយតែងមមើហៅឈ្មោះពុកម្ដាយនាងស្ទើររាល់យប់។

ក្រោយពីស្ថានភាពលំបាកនៃគ្រួសាររបស់ Xiaoxiao ត្រូវបានចុះផ្សាយនៅលើទំព័រសារព័ត៌មាន ក៏
ធ្វើឱ្យមានការរំជួលចិត្តជាខ្លាំង ពីសំណាក់សាធារណជន ហើយពួកគេក៏បានរៃអង្គាសប្រាក់ ដើម្បីអាចជួយសង្គ្រោះជីវិតកុមារីដ៏គួរអាណិតនេះ។

ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃ គ្រួសាររបស់ Xiaoxiao ទទួលបានប្រាក់ពីសប្បុរសជន ជាង ១៤,០០០
ដុល្លារ ប៉ុន្ដែ ពុករបស់ Xiaoxiao ឱ្យដឹងថា គ្រួសារអាចរកប្រាក់ដែលនៅខ្វះបាន ទើបបានបដិសេធ
ថវិកាពីសប្បុរសជនផ្សេងទៀត។

បច្ចុប្បន្ន Xiaoxiao ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសហភាពនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Fujian
(Union Hospital of Fujian Medical University) ដើម្បីពិនិត្យ មុនពេលធ្វើការវះកាត់បេះដូង។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

ក្ដីបារម្ភរបស់អ្នកម្ដាយ វ័យ ៨០ បង្ខាំងកូនក្នុងទ្រុង ជាង ៤០ឆ្នាំ(មានវីដេអូ)

ជីវភាពប្រជាជន ហ្វីលីពីន ក្នុងតំបន់សម្បុកកណ្ដុរ នៅ ម៉ាឡេស៊ី

ពិធីបុណ្យរដូវរងាពីរសប្ដាហ៍ របស់កុលសម្ព័ន្ធ Kalasha

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Ecns/Shanghaiist