ភ្នំពេញ  ៖ ព្រះបរមអដ្ឋិ សម្ដេចព្រះសង្ឃ ប៊ិន ហ័ន ជាស្ដេចសង្ឃ កាន់ព្រះពុទ្ធសាសនានៅប្រទេសចិន ត្រូវ បាន គណៈ ប្រតិភូ ព្រះពុទ្ធសាសនាចិន ដឹកនាំ ដង្ហែមកតម្កល់ទុកនៅក្នុងវត្ដព្រែកប្រាំង របស់សម្ដេចសង្ឃ ដួង ផង់ ស្ថិតនៅ ឃុំកំពង់ ហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល ដែលធ្វើទៅតាមព្រះរាជបណ្ដាំ របស់ព្រះអង្គ កាលពេលមានព្រះជន្ម នោះគឺ ពេលព្រះ អង្គសោយទីវង្គត់ ព្រះយកព្រះបរមអដ្ឋិត ម្កល់ទុកនៅក្នុង ប្រទេសចំនួន៥ ដែលកាន់ព្រះពុទ្ធសាសនា ក្នុងនោះ មាន ប្រទេសកម្ពុជាផងដែរ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីបម្រើ ការងារនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានឱ្យដឹងថា យន្ដហោះចំនួន ២គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍បាងកកអ៊ែរវ៉េ តូចមួយគ្រឿង ធំមួយគ្រឿង បានចុះចតនៅ វេលាម៉ោង ១០និង៤២នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ដែលមានរដ្ឋមន្ដ្រី ក្រសួងធម្មការនិងសាសនា លោកមិន ឃិន និងសម្ដេចសង្ឃដួង ផង់ ព្រមទាំងថ្នាក់ដឹកនាំក្រសួងធម្មការ ក៏ដូចជា ថ្នាក់ដឹកនាំព្រះសង្ឃនៅកម្ពុជា បានអញ្ជើញ និងនិមន្ដទៅទទួលបដិសណ្ឋាកិច្ចនៅព្រលាន យន្ដហោះ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនិង ចាប់អារម្មណ៍គ្រប់ៗគ្នា ។

យោងតាមសេចក្ដីប្រកាសរបស់សមាគម មិត្ដភាពកម្ពុជាចិន បានបង្ហាញថា គណៈប្រតិភូព្រះពុទ្ធ សាសនាចិន ដឹក នាំដោយព្រះសង្ឃនាយករង យិន ស៊ុន ព្រមទាំងសហការី ១១៨អង្គនាក់ ដើម្បីដង្ហែ ព្រះបរមអដ្ឋិ សម្ដេចព្រះសង្ឃ ប៊ិន ហ័ន ទៅតម្កល់ទុក ក្នុងព្រះមហាចេតិយ៍នៅវត្ដព្រែកប្រាំង។

នៅក្នុងពិធីដង្ហែព្រះបរមអដ្ឋិ សម្ដេច ព្រះសង្ឃ ប៊ិន ហ័ន ក្រសួងធម្មការនិងសាសនា ក៏បានរៀបចំ បុស្បុក សត្វហង្ស ដឹកដង្ហែ ព្រះបរមអដ្ឋិ ឆ្ពោះទៅកាន់វត្ដព្រែកប្រាំងផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល