(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាល និងអាវុធហត្ថស្ទើរមួយខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះទៅជួយអន្តរាគមន៍ រហូតបាញ់២គ្រាប់ ដើម្បីបង្ក្រាប ហើយចាប់ខ្លួនចោរគាស់ផ្ទះប្រជាពលរដ្ឋម្នាក់ ខណ:កំពុងចូលទៅធ្វើសកម្មភាពនៅក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅក្បែរសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុ បានរាយការណ៍មកថា ជនសង្ស័យរូបនេះ ក៏បានដុតផ្ទះប្រជាពលរដ្ឋរងគ្រោះទៀតផង ក្រោយធ្វើសកម្មភាព មិនបានសម្រេចដោយសារតែម្ចាស់ផ្ទះដឹងទាន់ ហើយហៅសមត្ថកិច្ចឲ្យទៅជួយ តែត្រូវបានប្រជាពលរដ្ឋជួយទាន់ កុំអីក្លាយជាគ្រោះអគ្គិភ័យបាត់ទៅហើយ។

សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យដែលជាមុខសញ្ញាដ៏សកម្ម ខាងចូលគាស់ផ្ទះប្រជាពលរដ្ឋ នៅតំបន់នោះ បានចូលទៅធ្វើសកម្មភាព តែភ្លាមៗនោះត្រូវបានម្ចាស់ផ្ទះដឹងទាន់ ក៏រាយការណ៍ទៅសមត្ថកិច្ច។

ក្រោយដឹងថា ម្ចាស់ផ្ទះតាមទាន់ស្រាប់តែជនសង្ស័យ ក៏ដុតផ្ទះតែម្តង ដោយមានដបសាំងជាច្រើនដប (ជនរងគ្រោះរកសីុលក់សាំងដប) ដើម្បីឲ្យផ្អើលឆោឡោកាន់តែខ្លាំង តែសំណាងល្អ បានប្រជាពលរដ្ឋ ជួយពន្លត់ទាន់កុំអី ធ្ងន់ធ្ងរហើយ។

ប្រជាពលរដ្ឋជាច្រើននាក់ ប្រុងចូលទៅវាយជនសង្ស័យបាត់ទៅហើយ កុំតែបានសមត្ថកិច្ចជួយឃាត់ ហើយនាំទៅប៉ុស្តិ៍ ដើម្បីសួរនាំបន្តទៀតចាត់ការតាមនីតិវិធីច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី