កាហ្វេអ៊ីន ត្រូវបានបង្ហាញថាបង្ករអត្រាចង្វាក់បេះដូងលោតញាប់, ចង់ក្អួត, ភាពបារម្ភ និង
បាក់ទឹកចិត្ត។ ឥឡូវការស្រាវជ្រាវថ្មីបានអះអាងថា ការទទួលទានកាហ្វេអ៊ីនអាចធ្វើឱ្យស្ត្រី
ពិបាកក្នុងការមានគភ៌។ តាមការវិភាគដៃស្បូនរបស់សត្វកណ្តុរ ក្រុមអ្នកស្រាវជ្រាវបានរក
ឃើញថា កាហ្វេអ៊ីនបង្អាក់ការកន្ត្រាក់របស់សាច់ដុំដែលជួយឱ្យមេជីវិតញីធ្វើដំណើរពី
ក្រពេញអូវ៉ែតាមដៃស្បូនទៅកាន់ស្បូន ដែលជាដំណើរការយ៉ាងសំខាន់សម្រាប់ជោគជ័យ
នៃការមានគភ៌។
សាស្ត្រាចារ្យ Sean Ward នៅសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Nevada និយាយថា
�ការពិសោធន៍របស់យើងធ្វើឡើងលើសត្វកណ្តុរ ប៉ុន្តែការរកឃើញនេះអាចពន្យល់បានថា
ហេតុអ្វីការទទួលទានកាហ្វេអ៊ីនអាចបន្ថយឱកាសរបស់ស្ត្រីក្នុងការមានគភ៌។ វាបានផ្តល់
ការពន្យល់ដ៏គួរឱ្យចាប់អារម្មណ៍ថាហេតុអ្វីស្ត្រីដែលទទួលទានកាហ្វេអ៊ីនច្រើន ច្រើនតែ
ប្រើរយៈពេលក្នុងការមានគភ៌យូរជាងអ្នកដែលមិនទទួលទានកាហ្វេ�។កាហ្វេអ៊ីនមាននៅ
ក្នុងកាហ្វេ, តែ, ទឹកក្រូកូឡា, សូកូឡា និង ថ្នាំមួយចំនួន។
ក្រុមអ្នកស្រាវជ្រាវបានសម្គាល់ថា ការរកឃើញនៃការសិក្សានេះអាចបន្ថែមការយល់ដឹង
និងការព្យាបាលនៃការមិនអាចបង្កកំណើតបាន ក៏ដូចជាបញ្ហាមួយចំនួននៃការមានគភ៌។
សាស្ត្រាចារ្យ Ward និយាយថា �ក៏ដូចជាការជួយយ៉ាងសំខាន់ដល់ស្ត្រីដែលមានការពិបាក
ក្នុងការមានគភ៌ ការយល់ពីដំណើរដៃស្បូនធ្វើការកាន់តែប្រសើរ អាចជួយគ្រូពេទ្យក្នុងការ
ព្យាបាលការរលាកប្រដាប់ភេទ និង ជំងឺឆ្លងតាមការរួមភេទ ឱ្យកាន់តែទទួលជោគជ័យ។
វាក៏អាចបង្កើនចំណេះដឹងរបស់យើងនូវអ្វីដែលបង្កឱ្យមានគភ៌ក្រៅស្បូន ដែលជាស្ថានភាព
ដ៏ឈឺចាប់និងអាចប៉ះពាល់ដល់ជីវិត ដែលទារកក្នុងគភ៌ជាប់គាំងហើយចាប់ផ្តើមវិវត្តន៍នៅ
ក្នុងដៃស្បូន� ៕
(ដកស្រង់ពីគេហទំព័រសុខភាព)