(សៀមរាប)៖ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ២០រូបនិងមន្ត្រីអាជ្ញាធរជាតិអប្សរា ៤រូប បានចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍នៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ។

លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានអញ្ជើញជូនដំំណើរប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង បានផ្តាំផ្ញើមគ្គុទេ្ទសក៏ទេសចរណ៍ទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់ក្នុងការដក់ស្រង់ចំណេះដឹង បទពិសោធន៍ថ្មីៗ ពីវគ្គ និងផ្សព្វផ្សាយអំពីវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ទៅកាន់អន្តរជាតិ ឲ្យគេកាន់តែចាប់អារម្មណ៍ក្នុងការមកទស្សនាកម្ពុជាកាន់តែច្រើន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អាជា្ញធរជាតិអប្សរាក្នុងការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកប្រកបដោយចីរភាព និងបានក្លាយជាគម្រូដ៏ល្អមួយសម្រាប់តំបន់បេតិកភណ្ឌដទៃៗទៀតលើសកលលោក និងបានជូនពរអោយប្រតិភូធ្វើដំណើរដោយសុវត្ថិភាព និងទទួលបានជោគជ័យសម្រាប់មកចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាឲ្យកាន់តែប្រសើរ។

ក្រុមមគ្គុទ្ទេសក៏ទាំងអស់មានសេចក្តីសប្បាយរីករាយខ្លាំងណាស់ ដែលមានឱកាសបានចូលរួមវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា។ ជាមួយគ្នានេះដែរ មគ្គុទេ្ទសក៍ទេសចរណ៍ទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរាដែលបានយកចិត្តទុកដាក់និងផ្តល់ឱកាសឲ្យពួកគាត់បានទៅចូលរួមវគ្គបណ្តុះបណ្តាលផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ហើយថ្ងៃនេះក៏មានវត្តមាន លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានចំណាយពេលវេលាដ៏មានតម្លៃមកផ្តល់កិត្តិយសជូនដំណើរដល់ព្រលានយន្តហោះដោយផ្ទាល់។

គួររំឭកថា អាជា្ញធរជាតិអប្សរាបានសហការគ្នាជាមួយអង្គការទេសចរណ៍ពិភពលលោក(UNWTO) បានប្រកាសជូនដំណឹងប្រឡងជ្រើសរើសមគ្គុទេ្ទសក៍ទេសចរណ៍ ដើម្បីទៅចូលរួមវគ្គបណ្តុះ បណ្តាលខ្លីនៅទីក្រុងម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ កន្លងមក ដោយមានកិច្ចសហការចូលរួមធ្វើជា គណៈកម្មការជ្រើសរើសពីសំណាក់តំណាងក្រសួងទេសចរណ៍និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ។ មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់បានចូលរួមវគ្គបណ្តុះបណ្តាលនេះដោយឥតថ្លៃ បូករួមទាំងការធ្វើដំណើរ និងការស្នាក់នៅ ក្រោមការឧបត្ថមពីអង្គការទេសចរណ៍ពិភពលោក (UNWTO) យោងលើការចុះអនុស្សារណះយោគយល់គ្នា រវាងអាជ្ញាធរអប្សរានិងអង្គការទេសចរណ៍ពិភពលោកកាលពីខែកុម្ភះ ឆ្នាំ២០១៥ កន្លងមក៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី