ស្រ្តីវ័យចំណាស់ 74ឆ្នាំរូបនេះមានឈ្មោះថា Shepherd រស់នៅទីក្រុង Baltimore ប្រទេស
អាមេរិច ។ ត្រូវបានទទួលស្គាល់ដោយ Guinness ជាស្រ្តីកីឡាការិនីផ្នែកកាយសម្ព័ន្ធដែល
មានវ័យចំណាស់ជាងគេក្នុងពិភពលោក និងមានរាងកាយរឹងមាំស្រស់ស្អាតដូចស្ត្រីវ័យ
30ឆ្នាំ ។
ប្រភពពី Oddity បានអោយដឹងថា ស្រ្តី Shepherd គឺជាម្ចាស់ និងជាគ្រូបង្វឹកផ្នែកកាយសម្ព័ន្ធ
នៅឯមជ្ឈមណ្ឌលមួយនៅ Baltimore ។ ជារៀងរាល់ថ្ងៃគាត់ភ្ញាក់តាំងពីម៉ោង 3ព្រឹក ដើម្បីធ្វើ
លំហាត់ប្រាណ ។ គាត់បានអនុវត្តន៍បែបនេះអស់រយៈពេល 18 ឆ្នាំមកហើយ ។ គាត់ចូលចិត្ត
កីឡាបែបនេះណាស់ ក្នុងនោះគាត់ក៏ទទួលបានពានរង្វាន់យ៉ាងច្រើនផងដែរ ។ ដោយសារ
តែការហ្វឹកហាត់ និង ការទទួលទាន បានត្រឹមត្រូវតាមក្បួនច្បាប់ត្រឹមត្រូវ ជាហេតុធ្វើអោយ
ស្រ្តី Shepherd មានរាងកាយរឹងមាំ និងខ្លាំងក្លា ទោះបីគាត់មានអាយុ 74 ឆ្នាំ ក៏ដោយ ។
ស្ត្រី Shepherd បានអោយដឹងបន្ថែមថា កាលពីគាត់មានអាយុ 56ឆ្នាំ គាត់មានអារម្មណ៍ថា
រាងកាយរបស់គាត់ហាក់បីដូចជាមានសភាពស្វិតជាងមុន គាត់ក៏បានចាប់ផ្តើមធ្វើលំហាត់
ប្រាណតាមការណែនាំពីប្អូនស្រីរបស់គាត់ ។ តាំងពីពេលនោះមកជីវិតរបស់គាត់បានផ្សារ
ភ្ជាប់ជាមួយកីឡាផ្នែកកាយសម្ព័ន្ធយ៉ាងរមួត រហូតជំរុញអោយគាត់បង្កើតជាក្លិបផ្ទាល់ខ្លួន
របស់គាត់ទៀតផង ។ សព្វថ្ងៃគាត់រស់នៅជាមួយកូនប្រុសម្នាក់ និង ចៅម្នាក់ផងដែរ ៕