ភ្នំពេញ ៖ ស្រ្តីម្នាក់បានបាត់បង់ជីវីត និង ៤ នាក់ទៀតរងរបួសក្នុងអគ្គិភ័យកាលពីម្សិលមិញ នៅភោជនីយដ្ឋានឥណ្ឌា Sher-E-Punjab នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លោក ព្រំ យ៉ន ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យរាជធានីភ្នំពេញបាននិយាយកាលពីម្សិលមិញថា មានមនុស្សបួននាក់ ក្នុងនោះមានជនបរទេសដែលរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។

អគ្គិភ័យបានកើតឡើងនៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ហើយគេសង្ស័យថា វាបណ្តាលមកពីការធ្លាយឧស្ម័នពីធុងហ្គាស ។ ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យបានបន្ថែមទៀតថា ធុងឧស្ម័នមិនបានផ្ទុះនោះទេ ប៉ុន្តែប្រសិនបើផ្ទុះពិតមែន ផ្ទះទាំងមូលនឹងត្រូវបំផ្លាញគ្មានសល់នោះទេ ។

លោក យ៉ន បាននិយាយថា នៅពេលដែលគាត់ទទួលបានព័ត៌មានអំពីអគ្គីភ័យគាត់បានបញ្ជាឲ្យអ្នកពន្លត់អគ្គីភ័យរបស់គាត់ប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុដើម្បីពន្លត់វាដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន ៥ ។ នៅក្នុងនោះផងដែរ ភោជនីយដ្ឋានប្រហែលពី ៥០ ទៅ ៦០ ភាគរយ ត្រូវបានខូចខាតជាពិសេសនៅក្នុងផ្ទះបាយ ។

លោក សុខ ពេញវុធ អភិបាលខេត្តដូនពេញ បានទៅពិនិត្យនៅកន្លែងកើតហេតុ នៅវេលាម៉ោង ១ រសៀល បុគ្គលិកម្នាក់ក្នុងភោជនីយដ្ឋានត្រូវបានគេរកឃើញស្លាប់នៅក្នុងបន្ទប់ឡៅតួ ។ ហើយអាជ្ញាធរកំពុងព្យាយាមចូលក្នុងបន្ទប់ដើម្បីយកសាកសពរបស់នាង ។

អ្នកស្រី ញ៉ែម សារឿន អាយុ ៥៤ ឆ្នាំ ដែលជាម្តាយមីងរបស់ជនរងគ្រោះ ពេលមកដល់ភោជនីយដ្ឋាន បន្ទាប់ពីនគរបាលបានយករូបនោះចេញពីបន្ទប់ អ្នកស្រីបាននិយាយថា អុិន ស្រីម៉ៅ អាយុ ១៧ ឆ្នាំ បានចាកចេញពីភូមិកំណើតរបស់ខ្លួន នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែងដើម្បីធ្វើការ ។

ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងណាស់ដែលដឹងថា នាងបានស្លាប់នៅក្នុងអគ្គីភ័យ ។ អ្នកស្រី សារឿន បានបន្ថែមថា អ្នកស្រីនឹងយកសាកសពរបស់ក្មួញស្រីទៅធ្វើពិធីបុណ្យនៅស្រុកកំពង់ត្របែក តាមប្រពៃណី ។

អ្នកស្រី សារឿនបានអំពាវនាវឲ្យមានមនុស្សសប្បុរស ជួយដើម្បីឲ្យនាងអាចមានលទ្ធភាពចំណាយសម្រាប់ការដឹកជញ្ជូនសពរបស់ក្មួយស្រីទៅកាន់ស្រុកកំណើត ។ យើងក្រីក្រណាស់ យើងមិនមានលុយគ្រប់គ្រាន់ដើម្បីទិញមឈូសនោះទេ អ្នកស្រី សារឿន បន្ថែម ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes