CamNews

ជម្រើស​ជាតិ ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ស្រប​ពេល​ទីម័រ​ មក​ដល់​កម្ពុជា​​ល្ងាច​នេះ

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពលើកដំបូងជាមួយក្រុមព្រះខ័នរាជ​ស្វាយ​រៀង នៅ​វេលា​ម៉ោង ៥៖៣០​នាទី​ល្ងាច​នេះ ក្រោយធ្វើការប្រមូលផ្ដុំហ្វឹកហាត់បាន ៤​ថ្ងៃ​កន្លង​ទៅ ប៉ុន្ដែ​​ទន្ទឹម​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប្រកួតមិត្តភាពនេះដែរ ក្រុម​ទីម័រ​ខាង​កើត ដែលត្រូវប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា ក៏​នឹង​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​ដែរ ។

លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសម្រេចចិត្តប្រកួតមិត្តភាពថ្នាក់ជាតិ​ទាល់​តែ​បាន បន្ទាប់​ពី​គម្រោង​ប្រកួត​មិត្ត​ភាព​ជាមួយក្រុមភ្នំពេញក្រោន ត្រូវបានលុបចោល ហើយនេះជាការប្រកួតមិត្តភាពលើកដំបូងផងដែរ បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ឆ្លង​កាត់​ការ​ហ្វឹកហាត់បាន ៤ថ្ងៃកន្លងមក មុននឹងជួបក្រុមភ្ញៀវទីម័រខាងកើតចុងសប្ដាហ៍នេះ ។

​គ្រា​ដែល​ក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពជាមួយក្រុមអាជីពក្នុងស្រុកនេះដែរ ក្រុមជម្រើសជាតិ​ទីម័រ​ខាង​កើត ដែល​ត្រៀម​ប្រកួត​មិត្ត​ភាព​ជា​មួយ​កម្ពុជា នៅយប់ថ្ងៃទី២៩ ខែ​ឧសភា​នោះ ក៏ធ្វើដំណើរមកដល់ប្រទេស​កម្ពុជា​ដែរ ។

ក្រុមទីម័រខាងកើត គឺជាក្រុមចុងក្រោយ ដែលក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបប្រកួតក្នុងមិត្តភាព ដើម្បី​វាស់​ស្ទង់​សមត្ថ​ភាព មុន​នឹង​ចេញ​ទៅ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ពាន​រ​ង្វាន់ AFC Asian Cup 2019 ជាមួយក្រុមម្ចាស់ផ្ទះចិនតៃប៉ិ នៅថ្ងៃទី​២ ខែ​មិថុនា​ខាង​មុខ នៅ​លើ​ទឹក​ដី​នៃ​កោះ​តៃ​វ៉ាន់ ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង