CamNews

ហានិភ័យ​នៃ​ ការវះកាត់​កែ​សុដន់

ការវះកាត់​កែ​សុដន់ ​មាន​កត្តាគ្រោះថ្នាក់​ជា​ច្រើន ​ដែល​សំខាន់​សម្រាប់ ​អ្នក​គិតពិចារណា​មុន​ពេល​ កំណត់​ថា​ការវះកាត់​នេះ​ ត្រឹមត្រូវ​សម្រាប់​អ្នក​ដែរឬទេ​។ កត្តា​ហានិភ័យ​នៃ​ការវះកាត់ ​កែ​សុដន់​អាច​កាត់ បន្ថយ​យ៉ាង​ច្រើន ប្រសិនបើ​អ្នក​ត្រូវបាន​វះកាត់ ​គ្រូពេទ្យ​ជំនាញ​ និង​ប្រើ​វិធីសាស្ត្រ​ ត្រឹមត្រូវ​។ កត្តា​គ្រោះ​ថ្នាក់​នៃ​ការវះកាត់​កែ​សុដន់​មួយចំនួន​ អាច​កើតឡើង​ដោយសារ​ គ្រូពេទ្យ​មិនសូវមាន​ជំនាញ​ ឬ​មិនសូវ​យកចិត្តទុកដាក់ ​លើ​ការវះកាត់​។​

​០១) ហានិភ័យ​ក្នុងកំឡុងពេល​វះកាត់​

​ខាងក្រោម​នេះ​គឺជា​កត្តា​គ្រោះ​ថ្នាក់​ធំៗ​មួយចំនួន​ដែល​អាច​កើតមាន​ក្នុង​ពេល​វះកាត់​៖
- ​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​សន្លប់​
- ​ ​ការឆ្លង​មេរោគ​
-​ ​ស្នាម​ជាំ​ឬ​ហូរឈាម​ច្រើនពេក​
-​ ​កន្លែង​ហើម​មាន​ជាំ​ឈាម​
-​ ​ឡើង​ពងទឹក​ក្នុង​សាច់​ក្រោយ​ពេល​វះកាត់​
-​ ​និង​ការប្រមូលផ្តុំ​នៃ​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​តូចៗ​ដែល​មិន​អាច​កំចាត់​សារធាតុ​ចម្លែក​ក្នុង​រាង្គ​កាយ​បាន​។​

​០២) ហានិភ័យ​ក្នុងពេល​ជាសះស្បើយ​

កត្តា​គ្រោះ​ថ្នាក់​នៃ​ ការវះកាត់​កែ​សុដន់​ក៏​អាច​ទាក់ទង​នឹង​រោគ​សញ្ញា​ដែល​កើតឡើង​ក្រោយ​ពេល​ វះកាត់​។ អ្នក​ដែល​ធ្វើការ​វះកាត់​កែ​សុដន់​គួរ​រំពឹងថា​នឹង​ជួបប្រទះ​នូវ​រោគសញ្ញា​ ដូចខាងក្រោម​ក្នុង​រយៈពេល​មួយ​ខែ​ដំបូង​ឬ​យូរ​ជាង​នេះ បន្ទាប់ពី​ធ្វើ​ការវះកាត់​៖
- ការឈឺចាប់​
- ​ ​ហើម​
-​ ​ជាំ​
-​ ​សភាព​ទន់​ឬ​ជ្រាយ​
-​ ​បាត់បង់​ឬ​មិនសូវ​មាន​អារម្មណ៍​ត្រង់​ម្តុំ​សុដន់​
-​ ​ស្លាកស្នាម​
-​ ​ហូរឈាម​
-​ ​កន្លែង​វះកាត់​ក្រ​ជាសះស្បើយ​និង​ជាលិកា​ស្វិត​ស្រពោន​គឺជា​ករណី​កម្រ ប៉ុន្តែ​គឺជា​កត្តា​គ្រោះថ្នាក់​បំផុត​។

(​០៣) ហានិភ័យ​ដោយសារ​ការវះកាត់​

-​ ​គ្រោះថ្នាក់​មួយ​ចំនួន​កើតឡើង​ដោយសារ​ប្រភេទ​នៃ​ការវះកាត់ ដែល​អាច​មាន​ដូចជា​៖
-​ ​សុដន់​មាន​ភាព​មិន​ស្មើគ្នា​
-​ ​ទ្រូង​នឹង​ខូច​ទ្រង់ទ្រាយ​
-​ ​ការដាក់​ខុស​កន្លែង​
-​ ​បាត់បង់​ជាលិកា​សុដន់​ធម្មជាតិ​
-​ ​ស្នាម​ខួច ប៉ោង ឬ​ជ្រួញ​
-​ ​ឃើញ​ស្លាកស្នាម​វះកាត់​។​
​កត្តា​គ្រោះ​ថ្នាក់​ទាំង​នេះ ​អាច​នឹង​មាន​ច្រើន​ចំពោះ ​អ្នក​ដែល​ចង់​ធ្វើការ​វះកាត់ ​ពង្រីក​ទំហំ​សុដន់​ របស់​ពួកគេ​ឱ្យ​ធំ​ខ្លាំង ឬ​អ្នក​ដែល​មាន​រាង្គ​កាយ ​ប្រតិកម្ម​មិន​ស្រួល​ទៅ​នឹង​ការវះកាត់​សុដន់​។​

​០៤) កត្តា​គ្រោះ​ថ្នាក់​នៅថ្ងៃ​អនាគត​

មាន​កត្តា​គ្រោះ​ថ្នាក់​នៃ​ ការវះកាត់​កែ​សុដន់​មួយចំនួន​ដែល​កើន​ឡើង​តាម​ពេលវេលា​ហើយ​នៅក្នុង​ក្រុម​ គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។ កត្តា​គ្រោះ​ថ្នាក់​ទាំង​នេះ​ច្រើនតែ​ជា​ផលវិបាក​ត្រង់​ម្តុំ​សុដន់​ដែល​ ទាក់ទង​ទៅ​នឹង​ការដាក់បញ្ចូល​សារធាតុ​បន្ថែម​។ ការឆ្លើយតប​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ទៅ​នឹង​សារធាតុ​ចម្លែក​ដែល​ ដាក់​បញ្ចូល​ក្នុង​សុដន់​គឺជា​កត្តា​គ្រោះថ្នាក់​មួយ​។ ជាលិកា​នៃ​ស្លាកស្នាម​ដែល​ជា​ទូទៅ​មាន​នៅ​ជុំវិញ​សារធាតុ​ដាក់ចូល​ក្នុង​ សុដន់​អាច​ច្របាច់​សារធាតុ​នោះ​ដែល​ធ្វើឱ្យ​វា​ធ្លាយ​។ ការ​ធ្លុះធ្លាយ​គឺជា​កត្តា​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដែល​អាច​តម្រូវឱ្យ​មាន​ ការកែតម្រូវ​បន្ថែម ការវះកាត់​ប្តូរ​ថ្មី ឬ​ការ​វះកាត់​យក​ចេញ​តែម្តង​៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី