CamNews

ក្រុមស៊ើបអង្កេត ពិសេស កំពុង ពិនិត្យឡើងវិញ គណនី ធនាគារ ភរិយា នាយករដ្ឋមន្រ្តី

ព័ត៌មានអន្តរជាតិ ៖​ សេចក្តីថ្លែងការណ៍ ពីក្រុមការងារ​ ស៊ើបអង្កេតពិសេស ព្រឹកថ្ងៃសុក្រម្សិលមិញ នេះអោយដឹងថា ភ្នាក់ងារស៊ើបអង្កេតពិសេស ម៉ាឡេស៊ី កំពុងតែ ត្រួតពិនិត្យឡើងវិញ ទៅនឹងប្រតិ បត្តិការធនាគារ ភរិយា លោកនាយករដ្ឋមន្រ្តីចាំផ្ទះ ម៉ាឡេស៊ី បន្ទាប់ពីសារព័ត៌មាន ​ក្នុងស្រុក លើក ឡើងអោយដឹងថា ប្រាក់មួយចំនួនធំ ត្រូវបានបង្វិលចូល គណនីធនាគារផ្ទាល់ខ្លួនលោកស្រីភរិយា នាយករដ្ឋមន្រ្តីប្រទេស ម៉ាឡេស៊ី ដែលកំពុងតែរងនូវព្យុះភ្លៀង រិះគន់ពីបទប្រព្រឹត្តិអំពើពុករលួយ។

ក្រុមការងារស៊ើបអង្កេត ទទួលបន្ទុកស៊ើបអង្កេត និងស្រាវជ្រាវ ពិសេសទាក់ទិនទៅនឹងប្រធានបទ ក្តៅ លុយសុទ្ធប្រមាណ ៧០០ លានដុល្លារសហរដ្ឋអាមេរិក ពី​    ក្រុមហ៊ុន​​  វិនិយោគរដ្ឋ 1Malaysia Development Bhd (1MDB) វេរ ចូលគណនីធនាគារផ្ទាល់ខ្លួន លោកនាយករដ្ឋមន្រ្តី ចាំផ្ទះប្រទេស ម៉ាឡេស៊ី លោក Najib Razak នោះអោយដឹងថា ក្រុមការងាររបស់ខ្លួន ពិតជាបានដឹងរួចមកហើយ ទាក់ទិ ន  ទៅ  នឹងប្រតិបត្តិការ វេរលុយច្រើនសន្ធឹក ចូលទៅក្នុង គណនី  ធនាគារផ្ទាល់ខ្លួន ភរិយា លោក នាយករដ្ឋមន្រ្តី មុននឹងមានសេចក្តីរាយការណ៍ ពីសារព័ត៌មានក្នុងស្រុក ។​

គួររំឮកថា គេហទំព័រក្នុងស្រុក Sarawak ចេញសេចក្តីរាយការណ៍ អំឡុង  ថ្ងៃ  ព្រហស្បត្តិ៍កន្លងទៅ នេះអោយដឹងថា ប្រាក់ សរុប   ប្រមាណ ៥២៣,០០០ ដុល្លារ សហរដ្ឋ អាមេរិក ត្រូវបាន វេរចូលទៅ ក្នុងគណនីធនាគារ  ផ្ទាល់ខ្លួន លោកស្រី Rosmah ភរិយា  លោកនាយករដ្ឋមន្រ្តី តាមរយៈប្រតិបត្តិ ការធនាគារ Affin Bank Bhd កាលពីដើមឆ្នាំនេះ ។   ដោយឡែក​   អ្នកនាំពាក្យអោយធនាគារ Affin Bank អោយដឹងថា ខ្លួនពីតជាមិនអាច​ធ្វើ​ការ​អត្ថា ធិប្បាយ ​ឬ​បង្ហាញ​ព័ត៌មាន​ទាក់ទង​នឹង​អតិថិជន​របស់​ខ្លួន​និង​គណនី​ធនាគារ​របស់ពួកគេបានឡើយ ។

ដោយឡែក អ្នកនាំពាក្យអោយលោកស្រី Rosmah ភរិយា នាយករដ្ឋមន្រ្តីបដិសេធទៅនឹងការលើក ខាងលើ ថាគ្មានមូលដ្ឋានច្បាស់លាស់ គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ កាសែតអាមេរិក Wall Street Journal (WSJ) ធ្វើសេចក្តីរាយការណ៍ ដោយមានរបាយការណ៍  ស៊ើបអង្កេតរបស់ខ្លួន ទៅលើក្រុមហ៊ុនវិនិយោគរដ្ឋ 1MDB ថា លុយ  សុទ្ធ ប្រមាណ ៧០០ លានដុល្លារ   សហរដ្ឋអាមេរិក ត្រូវបានវេរចូលគណនីធនាគារផ្ទាល់ខ្លួនមួយ ដែលគេមាន ជំនឿជាក់ថា  គណនីធនាគារមួយនោះ គឺជាគណនីធនាគារផ្ទាល់ខ្លួន លោកនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី Najib Razak ៕

- អាន ៖ នាយករដ្ឋមន្រ្តី ចាំផ្ទះ រងនូវព្យុះភ្លៀង ក្រោយផ្ទុះរឿងអាស្រូវ វេរលុយ ៧០០ លានដុល្លារ ចូលគណនីធនាគារ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA