(ឥណ្ឌា)៖ ស្ត្រីវ័យចំណាស់អាយុ៧២ឆ្នាំម្នាក់រស់នៅប្រទេសឥណ្ឌា បានធ្វើឲ្យសមាជិកគ្រួសារមានការរីករាយជាខ្លាំង បន្ទាប់ពីគាត់សម្រាលកូនជាលើកដំបូងក្រោយពីរៀបការជាមួយស្វាមីអស់រយៈពេល៤៦ឆ្នាំមកហើយ។

លោកយាយ Daljinder Kaur និងស្វាមីគឺលោកតា Mohinder Singh Gill អាយុ៧៩ឆ្នាំបានស្វាគមន៍កូនទីមួយរបស់ពួកគាត់ដោយ ដាក់ឈ្មោះថា Arman Singh ហើយទម្រាំមានកូនម្នាក់នឹងគេគឺប្តីប្រពន្ធវ័យចំណាស់មួយគូនេះបានទៅពិភាក្សាជាមួយ គ្រូពេទ្យម្នាក់គឺដុកទ័រ Anurag Bishnoi អស់រយៈពេល៣ឆ្នាំមកហើយដើម្បីជួយពួកគេឲ្យមានកូនដូចបំណងតែមិនទាន់សម្រេចជាលទ្ធផលនៅឡើយទេ។

ដុកទ័រ Bishnoi និយាយថា កំឡុងជួបពិគ្រោះជាលើកដំបូងគាត់យល់ថា Kaur ចាស់ណាស់ហើយដែលត្រូវមានគភ៌តែទោះ ជាយ៉ាងណាក៏លោកព្យាយាមធ្វើតេស្តពីសុខភាពរបស់ស្ត្រីចំណាស់រូបនេះផងដែរពីលទ្ធភាពដែលមានគភ៌បានហើយចាប់ពីពេលនោះមកពួកគេមិនដែលមករកលោកដុកទ័រទៀតទេរហូតដល់ ៤០ឆ្នាំជាងបែរជាលេចឮដំណឹងដែលស្មានមិនដល់ ថាប្តីប្រពន្ធវ័យចំណាស់នេះកំពុងមានកូនម្នាក់នឹងគេដែរហើយ។ គួរបញ្ជាក់ បើតាមសេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា លោកយាយវ័យចំណាស់ ខាងលើ អាចមានកូនទៅបាន ខណៈលោកមានវ័យចំណាស់យ៉ាងដូច្នេះ ក៏ដោយសារតែ ការបង្កកំនើត ក្នុងកែវ ឬនៅក្រៅស្បួន ដែលគេហៅថា IVF Treatment ។ IVF Treatment គឺជា ការបង្កកំណើតក្នុងកែវឬក្តៅស្បួន គឺជាបច្ចេកវិទ្យាដែលគេដាក់មេជីវិតញី និងមេជីវិតឈ្មោលឱ្យជួបគ្នាក្នុងមជ្ឈដ្ឋានពិសេសមួយ ដែលផ្តល់ឱកាសកកើតជាកោសិកាកូន។ កោសិកាកូនត្រូវបានត្រួតពិនិត្យនិងធ្វើចំណាត់ថ្នាក់រហូតដល់ចែកជាកោសិកាច្រើន ឬឈានដល់ក្លាយជាកោសិកាកូនដែលមានអាយុប្រាំថ្ងៃ មុនពេលបញ្ចូលទៅក្នុងស្បូនម្ដាយវិញ។ ដំណើរការទាំងអស់នៃការបង្កកំណើតក្នុងកែវមានដូចជា ការពិនិត្យ និងការភ្ញោចមេជីវិតញីឱ្យទុំល្អ ការបូមយកមេជីវិតញីពីខ្លួនម្តាយ និងការបញ្ចូលកោសិកាកូនចូលចូលក្នុងស្បូនវិញ។ ដំណើរការនេះត្រូវបានធ្វើនៅមន្ទីរសម្រាកព្យាបាលកម្ពុជាដោយប្រើសម្ភារដ៏ទំនើប៕

<object width="480" height="380" data="http://www.youtube.com/v/LqKsVun8bz0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/LqKsVun8bz0&rel=1" /></object>

ប្រភព ៖ theguardian

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង