រតនគិរីៈ អំពើប្លន់សម្លាប់ ដ៏សាហាវមួយ បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀត រង របួសធ្ងន់ កំពុងសម្រាកព្យាបាលក្នុងមណ្ឌលសុខភាពបរកែវ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ខេត្ត រតនគិរី ។

នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ នេះ សមត្ថកិច្ចជំនាញ នៃស្នងការនគរបាលខេត្ត និងសមត្ថកិច្ចមូល ដ្ឋានដឹកនាំដោយលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ចុះត្រួតពិនិត្យកន្លែងកើតហេតុ។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ ទឹង លូ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិទំពូន ត្រូវប្តី និងប្រពន្ធឈ្មោះ រម៉ាម នីន អាយុ ៥០ឆ្នាំ ជនជាតិទំពូន រងរបួសធ្ងន់ស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ មុខរបរ ដាំស្វាយចន្ទីជាង ១០ ហិកតា ។

សមត្ថកិច្ចដដែលខាងលើ បានបន្តទៀតថា ក្រុមជនដៃដល់ប្រើកាំបិតខ្វែវ ជាអាវុធ ដោយកាប់ទៅលើជន រងគ្រោះរបួសដល់ស្លាប់ ដោយកាប់ចំគុម្ពត្រចៀកខាងធ្វេង លិចជម្រៅ ៤ ហ៊ុនកន្លះ ប្រវែង ១តឹកជាង ដេក ស្លាប់ក្នុងថ្លុកឈាមខាងកើតផ្ទះចម្ងាយ ២ ម៉ែត្រ ។ ចំណែកប្រពន្ធរងរបួសធ្ងន់ ត្រូវបានក្រុមចោរប្លន់យក កាំបិតចុងស្រួចចាក់ចំក ពីខាងក្រោយ១កាំបិត ថ្ពាល់ឆ្វេង ១កាំបិត និងថ្ពាល់ខាងស្តាំ១កាំបិតហើយសម្ភារៈ ដែលបាត់បង់ រួមមានខ្សែកមាសទម្ងន់ ២ ជី ក្រវិលផ្លាកទីន ១ គូ និងលុយខ្មែរ ១៥ ម៉ឺនរៀល ។

សមត្ថកិច្ចបន្ថែមឲ្យដឹងទៀតថា តាមការបំភ្លឺពីស្ត្រីជាប្រពន្ធបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មាន មនុស្ស៣នាក់ បានមកផ្ទះគាត់សុំទឹកផឹក រួចគាត់បានដងទឹកឲ្យ ប៉ុន្តែក្រុមចោរអត់ផឹកទឹកទេ ខណៈនោះ ដែរ ពួកចោរធ្វើសកម្មភាពយ៉ាងសាហាវ មកលើប្តីគាត់ ព្រមទាំងរូបគាត់ផង ប៉ុន្តែឆ្លៀតពេលក្រុមចោរកាប់ សម្លាប់ប្តី រូបគាត់រត់គេចខ្លួនចូលព្រៃ រួចពីសេចក្តីស្លាប់ ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណីបងប្អូនជនជាតិ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល