(កូរ៉េ)៖ លោក Park Hyun Sik និងនាង Park Bo Young តារាប្រុសស្រី ក្នុងរឿង «Strong Woman Do Bong Soon» បានលាតត្រដាង ពីទំនាក់ទំនងរបស់ពួកគេ ជាសាធារណៈ បន្ទាប់ពីសហការថតខ្សែភាពយន្តថ្មីនេះ។

«Strong Woman Do Bong Soon» ជាប្រភេទខ្សែភាពយន្ត បែបស្នេហាត្រីកោណ ហើយតួស្រី Do Bong Soon ក៏ជានារីដ៏ពូកែម្នាក់ ក្នុងសាច់រឿងដែរ។ រូបថតរបស់អ្នកទាំងពីរ បង្ហាញថា ពួកគេកំពុងនិយាយ និងបញ្ចេញសកម្មភាពដាក់គ្នា មើលទៅដូចជាមនុស្សស្រឡាញ់គ្នាពិតៗ ប៉ុន្តែនៅពេលសាកសួរ Park Hyun Sik បញ្ជាក់ថា ខ្លួនជាអ្នកគាំទ្រម្នាក់របស់ Park Bo Young យូរមកហើយហើយ នាងមានសម្រស់ធម្មជាតិ ដ៏គួរឲ្យស្រឡាញ់។

ទោះជាយ៉ាងណា មហាជនក៏នៅមិនអស់ចិត្ត ចំពោះទំនាក់ទំនងដ៏ស៊ីជម្រៅ របស់ពួកគេដែរ រីឯខាងផលិត កម្មត្រៀមនឹងបង្ហាញឈុតឆាកខ្លះៗ ដើម្បីឲ្យមហាជនបានទស្សនាថា តើនៅក្នុងសាច់រឿង «Strong Woman Do Bong Soon» ទាក់ទាញអារម្មណ៍ទស្សនិកជន៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង