CamNews

ថ្លៃចំណាយផលិត iPhone អាចឡើងថ្លៃ ៥០ដុល្លារ ក្នុងមួយគ្រឿង ពេលដែលលោក Donald Trump បានជាប់ឆ្នោត

នៅក្នុងពេលវេលាយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន លោក Donald Trump បានរំលឹកដល់​ឈ្មោះ​ Apple មិនតិចដងនោះឡើយ។ កត្តានេះបានបង្ហាញឲ្យឃើញថា លោកប្រធានាធិបតីអាមេរិច​ដែលទើបតែជាប់ឆ្នោតរូបនេះ បានចាប់អារម្មណ៍ខ្លាំងកម្រិតណា ដល់ក្រុមហ៊ុនដែលមានតម្លៃថ្លៃជាង​គេ​បំផុតលើលោកមួយនេះ ហើយនៅក្នុងពេលអនាគត អាចនឹងមានគោលនយោបាយជាច្រើន ដែល​ជះឥទ្ធិពលដល់ Apple នឹងដាក់ចេញមក។ ក្នុងចំណោមនោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត​នោះគឺ ថ្លៃចំណាយផលិត iPhone មួយគ្រឿងអាចនឹងកើនឡើង ៥០ដុល្លារ ដោយសារបណ្តាគោល​នយោបាយថ្មីៗទាំងនោះ។

នៅក្នុងពេលវេលាយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន លោក Donald Trump​ បានប្រាប់ Apple ឲ្យ​នាំយកបណ្តារោងចក្រផលិត iPhone របស់ក្រុមហ៊ុនខ្លួន ត្រឡប់មកសហរដ្ឋអាមេរិចវិញទាំងអស់។ បច្ចុប្បន្ន iPhone ត្រូវបានដំឡើងនៅប្រទេសចិន ជាមួយនឹងបណ្តាក្រុមហ៊ុនផ្គត់ផ្គង់មកពីអាស៊ី ហើយ​លោក Trump បានចាត់ទុកថា នោះគឺជាសកម្មភាពមួយ ដែលបានឆក់យកការងារធ្វើ នៅក្នុងសហរដ្ឋ​អាមេរិច។

“ខ្ញុំនឹងនាំយកការងារត្រឡប់មកវិញ” លោក Trump បាននិយាយការខែមីនា ឆ្នាំ២០១៦ កន្លងមក។ “ខ្ញុំ​នឹងធ្វើឲ្យ Apple ត្រូវចាប់ផ្តើមនាំយកបណ្តារោងចក្រផលិត iPhone និងកុំព្យូទ័រ របស់ពួកគេ ត្រឡប់មក សហរដ្ឋអាមេរិចវិញ។ ធ្វើយ៉ាងណា Apple អាចជួយពួកយើងបានទៅ បើពួកគេគិតតែផលិត iPhone នៅប្រទេសចិននោះ?”​។

បើទោះជាការប្តេជ្ញាចិត្តរបស់លោក Donald Trump មានភាពខ្លាំងក្លា ប៉ុន្តែយើងក៏មិនអាចបដិសេធបាន​នូវការលំបាកដែលកើតមានឡើងចំពោះ Apple ពេលដែលផ្លាស់ប្តូររោងចក្រផលិត មកសហរដ្ឋ​អាមេរិច​​វិញនោះ​។ ដំបូងគឺយើងត្រូវនិយាយដល់ថ្លៃចំណាយលើការផលិត ដែលនឹងកើនឡើង ហើយ​ធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុន ថមថយនូវលទ្ធភាពប្រកួតប្រជែងនៅលើទីផ្សារ។ បើតាមការប៉ាន់​ប្រមាណ ថ្លៃចំណាយផលិត iPhone មួយគ្រឿងនៅសហរដ្ឋអាមេរិច នឹងខ្ពស់ជាង ៥០ដុល្លារ បើប្រៀប​ធៀប នឹងការផលិតនៅក្នុងប្រទេសចិន។ នេះនៅមិនទាន់គិតដល់រឿង ដែលអាចស្វែងរកបាន បណ្តា ក្រុម​ហ៊ុនផ្គត់ផ្គង់មានគុណភាព និងស្ថិតក្នុងស្រុកដូចទៅនឹង Foxconn ឬក៏ Sharp ដែលបច្ចុប្បន្នពិតជា ពិបាក ក្នុងការស្វែងរកណាស់។

ជាក់ស្តែងលោក Trump នៅតែមានវិធីដើម្បីធ្វើឲ្យ Apple ត្រូវធ្វើការពិចារណា ស្តីពីការដែលត្រូវ ដំឡើង​រោងចក្រផលិត នៅសហរដ្ឋអាមេរិច។ វិធីមួយក្នុងចំណោមនោះគឺ ការបង់ពន្ធដល់ទៅ ៤៥% សម្រាប់​បណ្តាផលិតផលដែលនាំចូលពីប្រទេសចិន រួមទាំង iPhone ដែលផលិតនៅក្នុងប្រទេស នោះ។ បើសិនជា លោក Donald Trump ប្តេជ្ញាអនុវត្តនូវសម្តីដែលបានសន្យាដល់ទីបំផុតនោះ Apple នឹងត្រូវឈឺក្បាល ក្នុងការពិចារណាថ្លឹងថ្លែងរវាង ថ្លៃចំណាយផលិត iPhone និងហានិភ័យបាត់បង់​ទីផ្សារ​​នៅ​អាមេរិច៕

- ស្មាតហ្វូនក្នុងពេលអនាគតរបស់ Samsung អាចនឹងបត់ជាពីរបាន
- លេចចេញឈ្មោះកូដរបស់ Samsung Galaxy S8 ដែលមានការផ្លាស់ប្តូរ និងម៉ូដែលត្រកូល Galaxy Note ថ្មីមួយ

ប្រែសម្រួល៖ មង្គល
ប្រភព៖ Vreview