ប៉ូលីសអយស្ម័យយានចិន បានឃាត់ខ្លួនអ្នកដំណើរម្នាក់ ក្រោយពីគាត់បានព្យាយាមវាយបំបែកកញ្ចក់ទ្វារនៃរថភ្លើងល្បឿនលឿន ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ នេះបើយោងតាមរបាយការណ៍សារព័ត៌មានរបស់ចិនដីគោក ។

វិទ្យុជាតិរបស់ប្រទេសចិន បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា បុរសវ័យ ៣០ ឆ្នាំ ដែលគេកំណត់អត្តសញ្ញាណបានថា មាននាមត្រកូល Xu បាននិយាយថា គាត់បានព្យាយាមបើកទ្វាររថភ្លើង តែមិនបានសម្រេច ហើយក្រោយមកក៏សម្រេចិត្ដវាយបំបែកកញ្ចក់ ដោយប្រើញញួរសង្រ្គោះបន្ទាន់ ដោយសារតែគាត់បានផឹកគ្រឿងស្រវឹង ហើយមានអារម្មណ៍មិនស្រួលខ្លួន។

លោក Xu បានព្យាយាមវាយបំបែកទ្វាររថភ្លើង ក្រោយពីកំហុសមេកានិក បានបង្ខំឱ្យខ្សែរថភ្លើងឆ្ពោះទៅកាន់ក្រុងប៉ីជីង ពីក្រុងសៀងហៃ ត្រូវឈប់នៅស្ថានីយ៍ ដែលស្ថិតនៅផ្លូវរថភ្លើងធំ ក្រុងជីណាន ខេត្ដសានទុង កាលពីថ្ងៃអង្គារ ។

គាត់បាននិយាយថា រថភ្លើង បានជាប់គាំងអស់រយៈពេលកន្លះម៉ោង នៅពេលគាត់ទ្រាំលែងបាន និងស្រូបយកខ្យល់អាកាសបរិសុទ្ធខ្លះ នេះបើយោងតាមរបាយការណ៍។

ឃ្លីបវីឌីអូយកការណ៍ បានបង្ហាញឱ្យឃើញថា បុរសនោះ បានព្យាយាមទាញបង្កាន់ដៃទ្វារ មុនពេលវាយបំបែកកញ្ចក់ ដោយញញួរសង្គ្រោះបន្ទាន់ ដែលព្យួរជាប់នឹងជញ្ជាំងរថភ្លើង ។ ភ្លាមៗនោះ បុគ្គលិកបម្រើការនៅលើរថភ្លើង ចូលទៅអន្ដរាគន៍ និងបញ្ឈប់លោក Xu ដែលក្រោយមកបុរសនោះ ត្រូវបានឃុំខ្លួននៅប៉ុស្ដិ៍ប៉ូលីស បន្ទាប់ពីរថភ្លើងធ្វើដំណើរដល់ក្រុង ប៉ីជីង ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ bangkokpost