តាកែវ៖ គ្រោះថា្នក់ចរាចរ ដ៏រន្ធត់មួយរវាងរថយន្ត កូរ៉ូឡា និងរថយន្តកាមរីមួយគ្រឿង បាន
បណ្ដាលមនុស្សយ៉ាង ហោចណាស់ ៩នាក់ បានរងរបួសស្រាល និងធ្ងន់ កាលពីម៉ោង ៨
យប់ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៣ នៅ ចំណុចភូមិត្រពាំងខ្នា ឃុំអង្គតាសោម ស្រុក
ត្រាំកក់។

លោក អឿន សុខុម អធិការរងនគរបាលទទួលបន្ទុកសណ្ដាប់ធ្នាប់ និងចរាចរណ៍ស្រុកត្រាំកក់
បានប្រាប់ឲ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់ចរាចរនោះទីមួយ គឺរថយន្តកូរ៉ូឡាពណ៌ទឹកប្រាក់
ពាក់ស្លាកលេខ ភ្នំពេញ ២M-១៩៩៥ ស៊េរីឆ្នាំ៩៨ បើកបរដោយស្រ្តីម្នាក់ឈ្មោះ មឿន លក្ខិណា
អាយុ ២៤ឆ្នាំ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ រាជធានី ភ្នំពេញ បានធ្វើដំណើរត្រឡប់មកពី
ខេត្តកំពត ក្នុងរថយន្តកូរ៉ឡានេះ មានអ្នករួមដំណើរ ៨នាក់ ដែលមានទាំងកូន ក្មេងផង។

ដោយឡែករថយន្តកាមារីពណ៌ក្រហមពាក់ស្លាកលេខ ឆ ភ្នំពេញ ១១២៥ អ្នកបើកបរឈ្មោះ
ថោង វីរៈ អាយុ ៣៤ឆ្នាំ មានមុខរបបជាមន្រ្តីរាជការ ដែលក្នុងរថយន្តនោះ មានអ្នករួមដំណើរ
ប្រមាណ ៧ទៅនាក់ដូចរថយន្ត កូរ៉ូឡាដែរ។

មន្រ្តីសមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉ូឡា បានបើកពីទិសខាងត្បូង
ឆ្ពោះទៅកាន់រាជធា នីភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ក៏បានប៉ះគ្នា និងរថយន្តធំមួយ
ដែលបើកបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យរេ ចង្កូតចុះឡើង។ ស្របពេលនោះរថយន្តកាមារី បើក
ពីក្រោយរថយន្តធំនោះ ក៏បុកគ្នាពេញទំហឹងតែម្ដងបណ្ដាលឲ្យ រថយន្តទាំងសងខាងខ្ទេចផ្នែក
ខាងមុខយ៉ាងដំណំដូចគ្នា ដោយឡែកអ្នកជិះនៅក្នុងរថយន្តកូរ៉ូឡា បានរងរបួសធ្ងន់ ម្នាក់ និង
ស្រាល៤នាក់ ចំណែករថយន្តកាមរីរបួសធ្ងន់ម្នាក់ ស្រាល៣នាក់ រីឯរថយន្តធំនោះ ក៏បានដាក់
មេប្រូចបាត់ ទៅ។

ក្រោយកើតហេតុនគរបាលស្រុកត្រាំកក់ បានទូរស័ព្វហៅរថយន្តពេទ្យខេត្តតាកែវ មកដឹកជន
រងគ្រោះទៅកាន់មន្ទីរ ពេទ្យ ដោយឡែករថយន្តទាំងពីរ ត្រូវបានស្ទួចមកទុកនៅអធិការស្រុក
ត្រាំកក់ ដើម្បីដោះស្រាយនៅពេលក្រោយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល