ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos និងទីភ្នាក់ងារអវកាសជប៉ុន JAXA ទើបបានប្រកាសអំពី
គម្រោងកងសាងមូលដ្ឋានរបស់ខ្លួននៅលើឋានព្រះច័ន្ទ។

ព្រះច័ន្ទគឺជាគោលដៅរបស់ Roscosmos និង JAXA ក្នុងពេលអនាគត

JAXA និង Roscosmos ប្រកាសពីមហិច្ឆតានេះនៅក្នុងកិច្ចប្រជុំ Global Space Exploration ស្ដីពីការរុករកអវកាស ដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ឧសភា នៅក្នុងរដ្ឋ
ធានី Washington។ មន្ដ្រីរបស់ Roscosmos អះអាងថា ពួកគេមិនចង់ធ្វើឡើងវិញនូវជោគជ័យ
ដែលមនុស្សធ្លាប់បានធ្វើកាលពី ៤ទសវត្សមុននេះនោះទេ(នាំមនុស្សឡើងកាន់ឋានព្រះច័ន្ទ)។

ទស្សនាវដ្ដី Mashable ដកស្រង់សំដីរបស់លោក Vladimir Popovkin អគ្គនាយករបស់ទីភ្នាក់ Roscosmos បានអោយដឹងថា ៖ "យើងកំពុងនិយាយអំពីការបង្កើតមូលដ្ឋានយូរអង្វែងមួយនៅ
លើឋានព្រះច័ន្ទ"។

ចំណែកលោក Yuichi Yamaura មន្ដ្រីជាន់ខ្ពស់របស់ JAXA បានប្រកាសថា ៖ "ព្រះច័ន្ទគឺជា
គោលដៅបន្ទាប់របស់យើងខ្ញុំ នៅក្នុងសកម្មភាពរុករកក្នុងអវកាស"។

គួររំឭកថា អាមេរិកគឺជាប្រទេសដែលបាននាំមនុស្សទៅកាន់ឋានព្រះច័ន្ទដំបូងគេបង្អស់ ប៉ុន្ដែ
ប្រទេសនេះ ហាក់ដូចជាមិនបានចាប់អារម្មណ៍ខ្លាំងចំពោះភពរណបមួយនេះ ដូចទៅនឹងរុស្ស៊ី និងជប៉ុននោះទេ។ ទោះជាយ៉ាងនេះក្ដី យោងតាមទីភ្នាក់ងារអវកាសអាមេរិក NASA បានអោយ
ដឹងថា ក្នុងអំឡុងពេល ២៥ឆ្នាំខាងមុខ ក្រុង Washington នឹងបង្កើតមូលដ្ឋាននៅលើឋានព្រះច័ន្ទ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE