ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស chinadaily កាលពីប៉ុន្មានម៉ោងមុននេះ
បន្តិច បានចេញផ្សាយអត្ថបទអោយដឹងថា នៅឯប្រទេសចិនឯណោះវិញ កងរង្វិលយក្ស
គ្មានកាំ ដំបូងគេបង្អស់របស់ប្រទេសនេះ នឹងសំកាំងខ្លួនឡើង ដោយដាក់អោយដំណើរការ
ផ្លូវការ នាពេលអនាគត ដ៏ខ្លីខាងមុខនេះ ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា មកទល់នឹងពេលបច្ចុប្បន្ននេះ ពោលគឺ មកដល់ថ្ងៃទី
២៣ វិច្ឆិកា ឆ្នាំ ២០១៣ នេះ កងរង្វិលយក្សមួយនេះ ត្រូវបានក្រុមវិស្វករជំនាញសាងសង់
ជិតរួចរាល់ហើយ ដោយនៅក្នុងនោះ គ្រោងនឹងដាក់ដំណើរការឆាប់ៗ ស្របពេលដែលវា
មានវត្តមា ននៅក្នុងក្រុង Changzhou នាខេត្ត Jiangsu ភាគខាងកើត ប្រទេសចិន ។
គួររំឭកផងដែរថា កងរង្វិលយក្សមួយនេះ បំពាក់ទៅដោយកន្រ្តកដល់ទៅ ២៤ កន្ត្រកនិង
មានបន្ទាត់ផ្ចិត ៨៤ ម៉ែត្រ ដោយនៅក្នុងនោះរង់ចាំ តែការអនុម័តសម្រេចពី អគ្គរដ្ឋបាល
ត្រួតពិនិត្យគុណភាព នៃសាធារណរដ្ឋប្រជាមានិតចិនតែប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា កងរង្វិលយក្សមួយនេះ មើលទៅប្រៀបបានទៅនឹងជញ្ជៀនដូច្នេះ
ដែរ បើធៀបទៅនឹងកងរង្វិលយក្សពីបុរាណ ហើយវាគឺជាបេក្ខភាពកងរង្វិលយក្សដំបូង
គេបង្អស់របស់ប្រទេសចិន ដែលគ្មានកាំនៅចំកណ្តាល៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ chinadaily