ក្រុមអ្នកវិទ្យាសាស្ដ្រចិន ទើបតែបានប្រកាសឱ្យដឹងថា បានរកឃើញវិធីធ្វើឱ្យអេក្រង់ស្មាតហ្វូន
បង្ហាញរូបភាពបានច្បាស់ជាង រាប់លានដង បើប្រៀបធៀបនឹងអេក្រង់របស់ iPhone តាមរយៈ
ការរួមផ្សំរវាងដីកម្រ និងពន្លឺភ្លឺឡាសែរ។

ដោយការប្រើប្រាស់ដីកម្រចំនួន ៦ប្រភេទ ក្រោយមក បញ្ចាំងភ្លឺឡាសែរចូល ក្រុមអ្នកវិទ្យា
សាស្ដ្រ អាចបង្កើតឡើងវិញនូវវិសាលគមនៃពន្លឺដែលគេមើលឃើញ។ អេក្រង់ដែលធ្វើអំពី
ដីកម្រនេះ អាចមានដង់ស៊ីតេភិកសេលឡើងដល់ ៨៥០លាន ក្នុងមួយអ៊ិន្ឈ៍ ស្របពេលអេក្រង់
Retina របស់ Apple មានកម្រិតត្រឹមតែ ៣០០ដង់ស៊ីតេភិកសេលក្នុងមួយអ៊ិន្ឈ៍។

ប៉ុន្តែ សាស្ដ្រាចារ្យ Zhang Zhongping ប្រធានក្រុមអ្នកសិក្សាស្រាវជ្រាវនេះ បានអះអាងថា
គេត្រូវចំណាយពេលអភិវឌ្ឍច្រើនបន្ថែមទៀត ទើបអាចបំពាក់អេក្រង់នេះនៅលើទូរសព្ទ។

អេក្រង់ Plasma និងអេក្រង់ LED បច្ចុប្បន្ន បញ្ចេញពណ៌បានដោយការរួមផ្សំរវាងពណ៌ចំនួន
៣គឺក្រហម លឿង និងបៃតង ដែលបច្ចុប្បន្ន មិនទាន់មានសមត្ថភាពបង្ហាញវិសាលគមន៍នៃ
ពណ៌របស់ពន្លឺដែលមើលឃើញ ដោយមិនមានការលាយបញ្ចូលគ្នារវាងពណ៌ ឬការចម្រាញ់
ពណ៌។

ភិចសេលនៅក្នុងអេក្រង់របស់ដីកម្រ គឺដូចទៅនឹងប៉ោងប៉ោងតូចដែលមានពណ៌ចំនួន ៦
ស្រទាប់ផ្សេងៗគ្នា ហើយនៅពេលបញ្ចាំងភ្លឺឡាសែរទៅលើវាពេលនោះ វាអាចបង្កើតបានជា
ពណ៌យ៉ាងច្រើនផ្សេងៗទៀត។

លោក Zhang Zhongping ថ្លែងថា ៖ "ឧបសគ្គធំបំផុត គឺត្រូវរកឱ្យត្រូវធាតុនៃដីកម្រ និងគ្រប់
គ្រងសមាសធាតុសំខាន់របស់វា។ ប្រសិនខុសធាតុ ឬសមាសធាតុមិនស្មើគ្នា ទោះតិច ឬច្រើន
វានឹងបណ្ដាលឱ្យអេក្រង់ដីកម្រ មិនអាចបង្កើតពន្លឺពណ៌ ស ក្បុស ដែលជាចំនុចពិសេស ដើម្បី
វាយតម្លៃនូវសមត្ថភាពនៃអេក្រង់"។

ក្រុមអ្នកវិទ្យាសាស្ដ្រឱ្យដឹងថា ខ្លួនត្រូវការពេល ៣ឆ្នាំ ក្នុងការស្វែងរករូបមន្តស្ដង់ដា ដើម្បីអាច
ផលិតអេក្រង់នេះបាន។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BI