(ភ្នំពេញ)៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា យោងតាមការព្យាករណ៍ អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ម្តងទៀត នាថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា បណ្តាខេត្តដែលចុះត្រជាក់រួមមាន៖

* ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ៖ សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៥-១៧ អង្សាសេ ។
* ខេត្តស្ទឹងត្រែង បាត់ដំបង ប៉ៃលិន និងខេត្តសៀមរាប៖ សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧-១៩ អង្សាសេ ។

លោក ចាន់ យុត្ថា បន្តថា ការចុះត្រជាក់នេះ ក៏មានលាយឡំជាមួយនឹង ការធ្លាក់ខ្យល់ផងដែរ។ ពាក់ព័ន្ធនឹងការចុះត្រជាក់ និងការធ្លាក់ខ្យល់នាពេលខាងមុខនេះ លោក ចាន់ យុត្ថា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការយកចិត្តទុកដាក់លើបញ្ហាសុខភាព ពិសេសចំពោះមនុស្សចាស់ និងកុមារផងដែរ៕

- អាន ៖ លោក ចាន់ យុត្ថា៖ អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ម្តងទៀតនាថ្ងៃទី០៧-០៩ ខែកុម្ភៈនេះ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី