CamNews

យីងឡាក់ មិនលាលែង ពីតំណែង ព្រោះមិនចង់ ចាកឆ្ងាយ ពីប្រជាជន

បាងកក៖ អ្នកនាំពាក្យ នាយករដ្ឋមន្រ្តីថៃ អះអាង លោកស្រី យីងឡាក់ ខ្វល់ខ្វាយពីស្ថានការណ៍ ដ៏តានតឹងផ្នែកនយោបាយរបស់ថៃ បើទោះបីជា រដ្ឋាភិបាលប្រកាសរំលាយសភា ដើម្បីរៀបចំ ការបោះឆ្នោត ជាថ្មីយ៉ាងណាក៍ដោយ។

យោងតាមគេហទំព័រ Thai News នៅថ្ងៃ ព្រហស្បតិ៍្ត ទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៣ នេះបានចុះផ្សាយ ឲ្យដឹងថា លោកស្រី សុនិសា លើតផាខាវ៉ាត់ អ្នកនាំ ពាក្យនាយករដ្ឋមន្រ្តីថៃ បានថ្លែងថា លោក ស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តី (ចាំផ្ទះ) ព្រួយបារម្ភពីស្ថានការណ៍ក្រឡាហល ផ្នែក នយោបាយ នៅក្នុងប្រទេស ដែលកំពុងកើតឡើង នាពេលបច្ចុប្បន្ន បើទោះបីជា រដ្ឋាភិបាល សម្រេចបង្ខំចិត្ត រំលាយសភា និង រៀបចំការបោះឆ្នោតបោះឆ្នោត ជាសកលនៅថ្ងៃទី ២ ខែ កុម្ភៈ នេះ ប៉ុន្តែវាមិនជាតម្រូវការ របស់ក្រុមបាតុករប្រឆាំងរាជរដ្ឋាភិបាលនោះទេ ព្រោះពូកគេមិនត្រូវ ការ បោះឆ្នោត នឹងមាន ទាមទារឲ្យមាន នាយករដ្ឋមន្រី្តព្រះរាជទាន តាមមាត្រ ៧ នៃច្បាប់រដ្ឋ ធម្មនុញ្ញថៃ។

អ្នកនាំពាក្យដដែល បានបន្តទៀតថា លោកស្រី យីងឡាក់ មិនមែនស្រឡាញ់អំណាចនោះទេ ប៉ុន្តែមិនបោះបង់ប្រជាជន ដែលគាំទ្រ និង ជឿទុកចិត្ត លោកស្រី នោះទេឡើយ ប៉ុន្តែបើប្រជាជន ទូទាំងប្រទេស គ្មានទំនុកចិត្តលើរូបលោកស្រី និង ត្រកូលស៊ីណាវ៉ាត់ នោះគឺអាចបញ្ចេញ ឆន្ទៈ របស់ខ្លួន លើសន្លឹកឆ្នោត ហើយលទ្ធផលយ៉ាងណានោះ លោកស្រី ព្រមទទូលស្គាល់ផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល