CamNews

វិធីសាស្ដ្រប្រែក្លាយរ៉ូបរដូវក្ដៅ ទៅជាសម្លៀកបំពាក់ ស្ទីលរដូវរំហើយ

រដូវក្ដៅ​បាន​កន្លងផុតទៅ បន្សល់ទុក​នូវ​សម្លៀកបំពាក់ស្ដើងៗ ខ្លីៗជាច្រើន ដែល​អ្នក​ប្រហែលជា​មិន​ចង់​ប្រើប្រាស់​វា​នៅក្នុង​រដូវរំហើយ និង​រដូវ​ត្រជាក់​នេះ ប៉ុន្ដែ សូមកុំ​អាល​ទុក​វា​ចោល ព្រោះថា អ្នក​អាច​ប្រើ​វា​បន្ដទៀត សម្រាប់​រដូវ​នេះ ដោយ​ការ mix ជាមួយ​សម្លៀកបំពាក់​ដ​ទៃ ដើម្បី​បង្កើតបានជា​ស្ទីល​ថ្មី​បំផុត។

សូម​ស្វែងយល់​អំពី​វិធី mix&match នូវ​សម្លៀកបំពាក់​ដ៏​សាមញ្ញ​ខាងក្រោម ដើម្បី ប្រែក្លាយ​បណ្ដា​រ៉ូ​ប​រដូវក្ដៅ ឱ្យ​មកជា​សម្លៀកបំពាក់​សម្រាប់​រដូវរំហើយ!

១/ រ៉ូ​ប​ផ្កា

រូបភាព floral នៅលើ​រ៉ូ​ប​ខ្លី គឺជា​រូបភាព​មួយ​ប្រភេទ “hot” បំផុត​ក្នុង​រដូវក្ដៅ ព្រោះ​វា​មាន​លក្ខណៈ រស់​រវើក លេចធ្លោ និង​ពេញ​ដោយ​ថាមពល។ ប្រការនេះ ធ្វើឱ្យ​នារី​ភាគច្រើន យល់ថា វា​សម្រាប់តែ​រដូវក្ដៅ​ប៉ុណ្ណោះ។ ប៉ុន្ដែ ដោយ​គ្រាន់តែ​ប្រើប្រាស់​អាវ​រងា cardigan ដ៏​ទន់ភ្លន់ និង​មាន​ពណ៌​មធ្យម​ដូចជា ស ប្រផេះ ឬក៏​ខ្មៅ ដើម្បី​ពាក់​ពី​ខាងក្រៅ វា​នឹង​ក្លាយជា​របស់​សម្រាប់​រដូវ​រំហើយ។

២/ រ៉ូ​ប cut-out ស្មា

Cut-out គឺជា​ម៉ូ​ដែល​មួយ​ត្រូវគេ​និយម​ប្រើ​នៅក្នុង​រដូវ “បែកញើស” ហើយ​ស្ទីល​បញ្ចេញ​ស្មា​ត្រូវគេ​ចូលចិត្ត​ច្រើនជាងគេ ព្រោះ​វា​អាចជួយ​បង្ហាញ​សាច់​ប្រកបដោយ​ភាពសមរម្យ។ ដើម្បី​ប្រែក្លាយ​វា​ឱ្យទៅជា​សម្លៀកបំពាក់​រដូវ​រំហើយ អ្នក​គ្រាន់តែ​ពាក់​អាវធំ ក្រាស់​ពី​ខាងក្រៅ​ជាការ​ស្រេច ប៉ុន្ដែ បើ​នៅតែ​ចង់បង្ហាញ​សាច់ អ្នក​គួរ​ពាក់មួក fedora និង​ស្បែកជើង​កវែង​ដែលមាន​ពណ៌​ងងឹត ជំនួស​វិញ។

៣/ រ៉ូ​ប​ពង​ជីងចក់

ដើម្បី​ជួយ​ឱ្យ​រ៉ូ​ប​ពង​ជីងចក់​ស្ដើង​របស់​រដូវក្ដៅ ឱ្យមាន​ច​រឹត​ជា​ស្ទីល​នៃ​រដូវ​ត្រជាក់ នោះ​គឺ​ប្រើប្រាស់​អាវ​ក្រាស​ខ្លី ពាក់​ពី​ក្រៅ ដូចជា​អាវ denim និង leather ជាដើម។ វិធី​នេះ មិន​ត្រឹមតែ​ជួយ​ឱ្យ​សម្លៀកបំពាក់​របស់​អ្នក​សមស្រប​នឹង​រដូវ​កាល​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ជួយ​បង្កើត​ស្ទីល​សាមញ្ញ និង​ងាយស្រួល​ប្រើប្រាស់​ផងដែរ។

៤/ រ៉ូ​ប cut-out ចង្កេះ

ទន្ទឹមនឹង​ម៉ូ​ដែល cut-out ស្មា ម៉ូ​ដែល cut-out ចង្កេះ​ក៏​ជា​ស្ទីល​ប្លែក​ភ្នែក និង​សិច​ស៊ី​សម្រាប់​រដូវក្ដៅ។ ដើម្បី​កាត់បន្ថយ​ភាព​ត្រជាក់ និង​ដើម្បី​បង្កើតជា​ស្ទីល​មួយ​ថ្មី​សម្រាប់​រដូវ​កាល​នេះ អ្នក​អាច​សាកល្បង​ប្រើ​អាវធំ​ដែលមាន​ច​រឹត​មាំមួន។ ម្យ៉ាងទៀត ការប្រើប្រាស់​សម្លៀកបំពាក់ផ្សេងៗ ដូចជា មួក beanie ស្បែកជើង​កវែង ជាដើម នោះ​អ្នកនឹង​ទទួលបាន​ឈុត​សម្លៀកបំពាក់​មួយ​ដ៏​ល្អប្រសើរ​សម្រាប់​រដូវរំហើយ​នេះ។

ដោយ ៖ តារា
ប្រភព ៖ k14