បើទោះជាមិនបង្កផលប៉ះពាល់ក្នុងពេលបច្ចុប្បន្ន ប៉ុន្ដែក្នុងរយៈពេលយូរអង្វែង ជម្ងឺឈឺខ្នង ឈឺចង្កេះ
ដោយសារអង្គុយយូរមួយកន្លែង និងអង្គុយមិនត្រូវតាមឥរិយាបទ និងមិនបានធ្វើចលនាជាដើម វា
នឹង បណ្ដាលឱ្យមានផលអាក្រក់នាពេលអនាគត សម្រាប់ក្រុមអ្នកធ្វើការនៅការិយាល័យ។ ជាង
នេះ វាក៏អាចបណ្ដាលឱ្យមានជម្ងឺសន្លាក់ឆ្អឺងខ្នងផងដែរ។

ឥរិយាបទអង្គុយបែបនេះ ទើបត្រឹមត្រូវ

អាការៈឈឺខ្នងដោយសារអង្គុយច្រើន មិនត្រឹមតែកើតមាននៅលើស្ដ្រីនោះទេ ប៉ុន្ដែបុរសក៏មានជម្ងឺ
នេះ។ មូលហេតុចម្បងគឺដោយសារអង្គុយយូរ ធ្វើចលនាតិច ឬអង្គុយខុសទម្រង់ឥរិយាបទនៃរាង
កាយ។ មនុស្សមួយចំនួន ថែមទាំងឈានដល់ជម្ងឺគ្រេចថ្លោះសន្លាក់ឆ្អឹងទៀតផង។

យោងតាមការជំនាញការ អាការៈចម្បងនៃជម្ងឺគ្រេចឆ្អឹងខ្នង គឺឈឺនៅត្រង់ចង្កេះ ឈឺ និងស្ពឹករាល
ដាលចុះមកត្រគាក គូទ កំភួនជើង និងបាតជើង។ល។

អ្នកជំនាញការក៏បានណែនាំឱ្យអ្នកធ្វើការនៅការិយាល័យ អង្គុយឱ្យបានត្រឹមត្រូវ តម្លើក ឬបន្ទាប
កៅអីឱ្យបានសមល្មម ផ្លាស់ប្ដូរឥរិយាបទ និងធ្វើចលនាឱ្យបានញឹកញាប់។ល។ នៅពេលអ្នកឈឺ
ខ្នងក្នុងរយៈពេលយូរ គួរតែទៅជួបគ្រូពេទ្យ ដើម្បីទទួលការប្រឹក្សា ឬព្យាបាលឱ្យបានទាន់ពេល។

ក្រៅពីនេះ អ្នកជម្ងឺគួរសម្រកឱ្យបានសមស្រប ធ្វើចលនាដោយថ្នមៗ និងអនុវត្តវិធីព្យាបាលបែប
លំហាត់ប្រាណ ជាដើម ដើម្បីជួយឱ្យឆ្អឹងខ្នងមាំមួន ចាកផុតពីការឈឺខ្នង ចង្កេះដោយសារគ្រេច
ថ្លោះ។

អង្គុយឱ្យត្រូវបានឥរិយាបទ

នៅពេលអង្គុយ ជើងទាំងពីរត្រូវដាក់ឱ្យដល់ឥដ្ឋ ខ្នងត្រូវត្រង់។ ប្រហែលពី ៣០ ទៅ ៤៥នាទី គួរ
ផ្លាស់ប្ដូរជើង ងើយក្បាលទៅលើ ដើម្បីឱ្យឆ្អឹងកបានធ្វើចលនា ឬក្រោកឈរ ដើរចុះឡើង ធ្វើកាយ
វិការស្រាលៗ ពត់ខ្លួន ដើម្បីឱ្យខ្នង និងភ្នែកបានសម្រាក ឬហាត់ប្រាណ។

ចូរអង្គុយទ្រេតមកក្រោយប្រហែល ១៣៥អង្សា ជើងដាក់ដល់ឥដ្ឋ។ ឥរិយាបទនេះនឹងជួយកាត់
បន្ថយទម្ងន់មកលើឆ្អឹងខ្នង ព្រោះថាភាគច្រើនទម្ងន់ខ្នងបានទម្លាក់មកលើខ្នងកៅអី ជួយឱ្យសរសៃ
ឈាមក៏ដំណើរការបានល្អ។ អ្នកមិនត្រូវអង្គុយទេរទៅរកកុំព្យូទ័រ ឬអង្គុយឱនទៅមុខនោះទេ។

អ្នកគួរតម្លើងកម្ពស់ ឬបន្ទាបកៅអី ឱ្យបានល្មមដើម្បីឱ្យជើងរបស់អ្នកអាចដាក់មាំនៅលើឥដ្ឋ ដែល
អាចទ្រទម្ងន់រាងកាយបាន។

សម្រាក

ក្រោយពីអង្គុយធ្វើការបានប្រហែល ២ ឬ ៣ម៉ោង អ្នកគួរសម្រាកឱ្យបានប្រហែល ១០នាទី ធ្វើបែប នេះវានឹងជួយកែលំអចរន្ធឈាមក្នុងរាងកាយ។ ក្នុងរយៈពេល ១០នាទីនៃការសម្រាកនេះ អ្នកក៏គួរ
ដើរចុះឡើងបន្ដិចផងដែរ។ ប្រសិនឈឺចុកខ្នងខ្លាំងពេក អ្នកគួរគេងផ្ទាល់នៅលើគ្រែឱ្យបានត្រង់ខ្នង
នោះអាការៈឈឺខ្នង ឈឺចង្កេះនឹងបានថយចុះមិនខាន។

ហាត់ប្រាណនៅនឹងកន្លែង

អ្នកអាចធ្វើលំហាត់ប្រាណ នៅពេលកំពុងអង្គុយធ្វើការ ដោយការពត់ខ្លួនមកឆ្វេង មកស្ដាំ អង្គុយ
លើកជើងចុះឡើង លើកដៃចុះឡើង ផ្អែកទៅក្រោយ ឱនទៅមុខ។ល។

ប្រើស្បែកជើងឱ្យល្មមនឹងទំហំជើង

ប្រសិនការងាររបស់អ្នក តម្រូវឱ្យឈរ ឬដើរច្រើន នោះអ្នកគួរតែកុំពាក់ស្បែកជើងកែងចោតខ្ពស់
ហើយគួរតែជ្រើសរើស និងពាក់ស្បែកជើងកែងស្មើ (ឬប្រភេទស្បែកជើងបាឡេ) ដែលល្មមនឹងជើង
ហើយត្រូវឈរឱ្យត្រង់ដងខ្លួន ជើងទាំងពីរត្រូវទ្រទម្ងន់ដងខ្លួនឱ្យស្មើគ្នា។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

វិធីងាយៗ ជួយឱ្យយុវវ័យ លូតលាស់កំពស់ បានឆាប់រហ័ស

Omega 3 មានប្រយោជន៍ ដល់បេះដូង

វិធីថែរក្សាភ្នែកឱ្យមានសុខភាពល្អ និងការពារភ្នែក ពីពន្លឺកញ្ចក់កុំព្យួទ័រ

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Pntoday