ព័ត៌មានអន្តរជាតិ ៖ រយៈពេល ២៤ម៉ោងចុងក្រោយនេះ ពិភពលោកមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅ ពេលដែលមានករណីបែកធ្លាយឯកសារសម្ងាត់ទ្រង់ទ្រាយធំ ក្នុងទំព័រប្រវត្តិសាស្រ្តជាលើកដំបូង ដែលជាឯកសារបែកធ្លាយបញ្ជាក់ពីរបៀបមេដឹកនាំពិភពលោក ក៏ដូចជា បណ្តាជនល្បីៗនៅលើ ពិភពលោកដែលសម្បូរទ្រព្យសម្បត្តិប្រើប្រាស់លុយ ដើម្បីគេចផុតពីការបង់ពន្ធ ។

គួរបញ្ជាក់ថា ឯកសារសម្ងាត់ ប្រមាណ ១១លានឯកសារ ត្រូវបានបែកធ្លាយចេញពីក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនដែលរក្សាការសម្ងាត់បានខ្ពស់បំផុតនោះគឺ ក្រុមហ៊ុនមេធាវីប៉ាណាម៉ា Mossack Fonseca ពោលជាឯកសារសម្ងាត់ដែលបានបែកធ្លាយ សរបញ្ជាក់ឲ្យដឹង ពីរបៀប ក្រុមហ៊ុនមេធាវី ប៉ាណាម៉ា Mossack Fonseca ជួយដល់អតិថិជនរបស់ខ្លួន ក្នុងការលាងលុយកខ្វក់ គេចវេស ពីការដាក់ទណ្ឌកម្ម ក៏ដូចជា គេចចេញពីការបង់ពន្ធជាដើម។ ក្រុមហ៊ុនមេធាវីខាងលើ បញ្ជាក់ឲ្យដឹង ថាប្រតិបត្តិការរបស់ខ្លួនប្រព្រឹត្តិទៅអស់រយៈពេល ៤០ឆ្នាំមកហើយ អមជាមួយនឹងមតិរិះគន់ ខណៈ ពុំធ្លាប់ទទួលបាននូវការចោទប្រកាន់ពីបទឧក្រិដ្ឋប្រព្រឹត្តិកំហុសឆ្គងនោះទេ ។

សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ប្រធានាធិបតី បារាំង លោក Francois Hollande សាទរជាខ្លាំង ទៅនឹងករណីបែកធ្លាយឯកសារសម្ងាត់ «Panama Papers» របស់ក្រុមហ៊ុនមេធាវីប៉ាណាម៉ា «Mossack Fonseca» លើនេះ ដែលអាចជួយជម្រុញអោយមានការកើនឡើងនូវប្រាក់ចំនូលពន្ធ តាមរយៈបុគ្គលទាំងឡាយដែលធ្លាប់បានគេចវេសពីការបង់ពន្ធ ។ គួរបញ្ជាក់ថា ឯកសារសម្ងាត់ «Panama Papers» ដែលបានបែកធ្លាយនោះ សរបញ្ជាក់យ៉ាងច្បាស់ និងបង្ហាញជាក់ស្តែង ឲ្យដឹងថា ប្រមុខរដ្ឋទាំងបច្ចុប្បន្ន និងអតីតចំនួន ១២នាក់ ក៏ដូចជា មេដឹកនាំពិភពលោកទាំងបច្ចុប្បន្ន និងអតីត តិចបំផុត ៦០ នាក់ គឺមានឈ្មោះនៅក្នុងឯកសារសម្ងាត់ដែលបានបើកធ្លាយលើកនេះ ដែល ក្រុមមនុស្សទាំងនេះ គឺសុទ្ធសឹងតែបានគេចវេសពីការបង់ពន្ធ មិនត្រឹមតែប៉ុណ្ណោះ ជាប់ពាក់ព័ន្ធនឹង ការលាងលុយកខ្វក់ និង ពុករលួយជាដើម ក្នុងនោះរួមមានដូចជា ៖ នាយករដ្ឋមន្រ្តីប្រទេស អៀក ឡង់ Sigmundur David Gunnlaugson ដែលពុំបានប្រកាសទ្រព្យសកម្មរបស់ខ្លួននោះទេ ខណៈលោកប្រកាសក្តែងៗឲ្យដឹងថា នឹងមិនលាលែងចេញពីតំណេង ។ មិនត្រឹមតែប៉ុណ្ណោះ ឯកសារបែក ធ្លាយក៏បានបង្ហាញពីក្រុមមនុស្សដែលជាប់ពាក់ព័ន្ធទៅនឹងការលាងលុយកខ្វក់ រាប់ពាន់លានដុល្លារ ដែលក្រុមមនុស្សទាំងនោះ គឺមានភាពជិតស្និទ្ធជាខ្លាំង នឹងប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី