ភ្នំពេញ៖ ចូលមកដល់ដើម ឆ្នាំ២០១៥ នេះ ផលិតកម្ម មហាហង្ស បានចាប់ ផ្ដើមបង្កើនការផលិតភាពយន្ត ដើម្បីវាយលុកក្នុងទីផ្សារ និងបង្ហាញ ឲ្យឃើញ ពីភាពរីកចម្រើន ក្នុងវិស័យភាពយន្តខ្មែរ ដែលកំពុងតែមានការ ប្រកួតប្រជែងគ្នា ជាពិសេសការផលិតរឿង ដាក់បញ្ចាំង នៅក្នុងរោង ភាពយន្ត ទំនើបៗនានា ដើម្បីបំពេញសេចក្ដីត្រូវការ របស់ទស្សនិកជន ។ កាលពីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ នេះ ផលិតកម្ម មហាហង្ស ដែលតែងតែទទួលបាន នូវភាពជោគជ័យ ក្នុងការផលិតរឿង ដាក់បញ្ចាំងក្នុងរោងភាពយន្ត នាពេលកន្លងមក បានរៀបចំពិធី ក្រុងពាលីថតរឿង ថ្មីមួយទៀត បើកឆាកស្វាគមន៍ឆ្នាំថ្មី មានចំណងជើងថា "ខ្មោចទឹក" ជាស្នាដៃទី៣ ដោយគ្រោងចំណាយទុន ប្រមាណពី៦ទៅ៧ម៉ឺនដុល្លារ ដើម្បីធ្វើការផលិត ឲ្យមានគុណភាពល្អ ។

លោក អ៊ិន សុភិន ជាផលិតករ និងជាចាងហ្វាង ផលិតកម្មមហាហង្ស បានថ្លែងប្រាប់ឲ្យដឹងថា ភាពយន្តរឿង"ខ្មោចទឹក" បានបន្ថែមទុនផលិត កាន់តែច្រើន គឺប្រមាណ៦ទៅ៧ម៉ុនដុល្លារ ដើម្បីពង្រឹងគុណភាព ឲ្យកាន់តែល្អ ពោលទាំងបច្ចេកទេសថត បច្ចេកទេសកាត់ត ទីតាំងថត និងតួសម្ដែង ត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស ។ រឿងនេះត្រូវបានលោក អ៊ិន សុភិន អះអាងថា នឹងខិតខំផលិតឲ្យ បានល្អជាងរឿង "អាព្រឿងងាប់ហើយ.!" ដល់ទៅ២-៣ដងឯណោះ ខណៈរឿង "អាព្រឿងងាប់ហើយ" កំពុងតែទទួលបានការគាំទ្រពីទស្សនិកជន។

លោក អ៊ិន សុភិន បន្តថា រឿង "ខ្មោចទឹក" ជាប្រភេទរឿង បុរាណលាយនឹងសម័យ មានឈុតឆាកគ្រប់រសជាតិ កំប្លែង ភ័យរន្ធត់ មនោសញ្ចេតនា បង្ហាញពីអំពើបុណ្យបាប ក្នុងសង្គមខ្មែរ ។ ក្នុងផ្ទៃនៃសាច់រឿងទាំងមូល គឺមានថតក្នុងទឹកប្រមាណ ពាក់កណ្ដាល និងភាគច្រើន គឺពេលយប់ ។ ទោះបីជារឿង "ខ្មោចទឹក" ជាប្រភេទរឿងខ្មោចព្រាយ ប៉ុន្តែក្នុងភាពយន្តនេះ ក៏បានបង្កប់នូវការអប់រំ ទៅលើទង្វើ ដែលមនុស្សយើងប្រព្រឹត្តិរាល់ថ្ងៃ ឲ្យបានដឹងពីផលកម្ម ពីអំពើអាក្រក់ដែលខ្លួនបានធ្វើ ដោយនឹងត្រូវទទួលផលយ៉ាងពិតប្រាកដ ក្នុងថ្ងៃអនាគត ។

ពាក់ព័ន្ធនឹងតួសម្ដែង ក្នុងរឿងនេះ ត្រូវបានលោក អ៊ិន សុភិន បន្តថា ជាធម្មតាការផលិតភាពយន្ត គឺធ្វើឡើង ដើម្បីតម្រូវការតាមទីផ្សារ តម្រូវតាម ចិត្ត ទស្សនិកជនគាំទ្រ ដូច្នេះលោកមិនបានខ្វល់ ការរិះគន់ពីសំណាក់មជ្ឈដ្ឋាន ខាងក្រៅថា ជ្រើសរើសតួឯកជាកូនស្រីខ្លួន ឲ្យសម្ដែងនោះទេ ពោលឲ្យតែតួសម្ដែង មានបទពិសោធន៍ មានការគាំទ្រខ្លាំង មានរង្វង់មុខត្រូវនឹងសាច់រឿង គឺលោកត្រូវតែជ្រើស យកឲ្យសម្ដែង ដើម្បីឲ្យផ្ទៃ រឿងទាំងមូល មានសភាពទាក់ទាញ មានភាពរស់រវើក ។

សូមបញ្ជាក់ថា រឿង "ខ្មោចទឹក" មានតួឯកស្រីគឺកញ្ញា នី មុនីនាថ និងកញ្ញា ភិន សុដាលីស ចំណែកតួឯកប្រុស គឺលោក ភឹម តារាវិបុល រួមទាំងតួ សំខាន់ៗជាច្រើទៀត មានដូចជា លោក លឹម រដ្ឋា លោក ដែន សកដ្ដា កញ្ញា ដួង ស្រីពេជ្រ កញ្ញា អៀ ម៉េងលិ លោក សំនៀង លោក សារួន លោក អូន ឧស្សាហ៍ និងតារាល្បីៗជាច្រើនដួងទៀត។ រឿង "ខ្មោចទឹក" នឹងចាប់ផ្ដើមថត នៅពាក់កណ្ដាលខែមករានេះ ដោយមានទីតាំងថត ស្ថិតក្នុងខេត្ត កំពង់ស្ពឺ និងទីតាំងផ្សេងៗជាច្រើនទៀត ហើយគ្រោងនឹងចាក់បញ្ចាំង នៅពាក់កណ្ដាល ឆ្នាំ២០១៥ ខាងមុខនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល