ព័ត៌មានអន្តរជាតិ ៖ ក្បាលយក្ស ដែលជាផ្នែកមួយ នៃរូបចម្លាក់ មេដឹកនាំបដិវត្តន៍រុស្ស៊ី និងជាស្ថាបនិកនៃរដ្ឋកុម្មុយនិស្តសូវៀត លោក ឡេនីន នោះ ត្រូវបានគេជីករកឃើញ រយៈពេល ២៤ ឆ្នាំ ក្រោយ បន្ទាប់ពីបានកប់ នៅក្នុងព្រៃ ប្រទេស អាល្លឹម៉ង់ ។

ក្រុមការងារ បានបន្តការជីកកកាយ គាស់ត្រលប់មកវិញ ចម្លាក់យក្ស មួយ នេះ ពីតំបន់ព្រៃ ខាង ក្រៅទីក្រុង Berlin អនុលោមទៅតាម យុទ្ធនាការ ពីក្រុមអ្នកប្រវត្តិសាស្រ្ត គួររំឮកថាចម្លាក់ក្បាល យក្សមួយនេះ គ្រាន់តែជាផ្នែកមួយ នៃចម្លាក់សំណាកទាំងស្រុង លោក ឡេនីន មានវត្តមាននៅ ឯវិមានមួយកន្លែង កំពស់ ១៩ ម៉ែត្រ ដែលមានទីតាំងស្ថិតនៅភាគខាង កើត ទីក្រុង ។ សំណង់ វិមានមួយកន្លែងនេះ ត្រូវបានរុះរើ អំឡុងឆ្នាំ ១៩៩១ បន្ទាប់ពី ដួលរលំជញ្ជាំង ទីក្រុង Berlin ក្នុង នោះ បំណែកចម្លាក់មួយចំនួន ត្រូវបានយកទៅកប់ នៅក្នុងព្រៃជ្រៅ ។

ប្រភពបញ្ជាក់អោយដឹងថា ក្បាលយក្ស ដែលជាផ្នែកមួយនៃរូបចម្លាក់ មេដឹកនាំបដិវត្តន៍រុស្ស៊ី និងជាស្ថាបនិកនៃរដ្ឋកុម្មុយនិស្តសូវៀត លោក ឡេនីន មួយនេះ នឹងបន្តដឹកជញ្ជូនទៅកាន់ភាគខាង លិចទីក្រុង Berlin ពោល យកទៅតំបន់ នៅឯសារមន្ទីរ Spandau Citadelle ៕

ប្រវត្តិ លេនីន ៖ វ៉្លាឌីមៀរ លេនីន ត្រូវបានគេចាត់ទុកថាជាឥស្សរជនដ៏មានឥទ្ធិពលមួយរូបហើយ ក៏ជាអ្នកនយោបាយដ៏ចម្រូងចម្រាសមួយផងដែរ នៅក្នុងសតវត្សរ៍ទី២០។ លេនីន គឺជាស្ថាបនិកនៃបក្សកុម្មុយនិស្តរុស្ស៊ី ជាមេដឹកនាំនៃបដិវត្តន៍ បុល ឆេវិក ឆ្នាំ១៩១៧ និងជាប្រមុខរដ្ឋទីមួយ នៃសហភាពសូវៀត។ លេនីន មាន ឈ្មោះ កំណើតថា វ៉្លាឌីមៀរ អ៊ីលីច អ៊ូល្យ៉ាណូវ (Vladimir Ilich Ulyanov) កើតនៅឆ្នាំ១៨៧០ នៅក្នុងក្រុងមួយ ដែលបច្ចុប្បន្ន ត្រូវបានគេប្រសិទ្ធនាមថា “ក្រុងអ៊ូល្យ៉ាណូវ” ស្ថិតនៅចម្ងាយប្រមាណជា ៩០០គីឡូម៉ែត្រពីទីក្រុងម៉ូស្គូ។ អ៊ូល្យ៉ាណូវ គឺជាកូនទី៣ ក្នុងចំណោមបងប្អូន ៦នាក់ នៃគ្រួសារមួយ ដែលឪពុកម្តាយ សុទ្ធតែជាអ្នករៀន សូត្រខ្ពង់ខ្ពស់។ លេនីនផ្ទាល់ក៏ត្រូវបានគេស្គាល់ថាជាក្មេងដែលរៀនពូកែ ចូលចិត្តអាន ហើយបានជាប់ឈ្មោះជាសិស្សឆ្នើមនៅវិទ្យាល័យ។

ក៏ប៉ុន្តែ នៅពីក្មេង អ៊ូល្យ៉ាណូវក៏បានជួបប្រទះនឹងហេតុការណ៍ដ៏គួរឲ្យសោកសៅជាច្រើន ផងដែរ ជាពិសេស គឺការធ្វើទុក្ខបុកម្នេញ ពី សំណាក់អាជ្ញាធរ ដែលជា កត្តា ដ៏ ចម្បង មួយជំរុញអោយ អ៊ូល្យ៉ាណូវ ក្លាយខ្លួនជាមេដឹកនាំបដិវត្តន៍ប្រឆាំងនឹង របប រាជានិយម។ ហេតុការណ៍ដែលមានផលប៉ះពាល់ខ្លាំងជាងគេ ដល់បុគ្គលិកលក្ខណៈរបស់អ៊ូល្យ៉ាណូវ គឺនៅពេលដែលបងប្រុសរបស់គាត់ត្រូវគេចាប់ខ្លួន និងកាត់ទោសប្រហារជីវិត នៅឆ្នាំ ១៨៨៧ ពីបទថាបានរួមគំនិតក្នុងការរៀប ចំ ផែនការធ្វើឃាតអធិរាជរុស្ស៊ី ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី និង អ័រអ្វេសអ៊ី